លោកអាចារ្យ ក្មេង ឈឺឆ្អើលបុណ្យអ្នកនាង សាន ស្រីឡៃ ពេក តែបែរជាចោទលោកថា ជាអ្នកទាលុយបុណ្យសពទៅវិញ លោកថែមទាំងចូលបុណ្យចំនួន១២០$ទៀតផង

0
115

ភ្នំពេញ៖ អាចារ្យ ក្មេងដែលសិក្សាបានជ្រៅជ្រះពេកឈឺឆ្អើលបុណ្យ នៃពិធីបុណ្យសពនាង សាន ស្រីឡៃ រងការចោទពីសំណាក់ក្នុងមជ្ឈដ្ឋាន រាល់គ្រប់កម្មវិធីបុណ្យធំៗថ្នាក់ជាតិ គឺតែងមានមុខឯកឧត្តម មាស សំណាង ដើម្បីចាត់ចែង ជាពិសេស ការពឹងពាក់អាចារ្យ ដែលមានភាព វាងវៃ ច្បាស់ការ ។

ដោយថ្ងៃកើតហេតុ ផ្ទះគាត់នៅជិតវត្តនោះ ក៏បានឃើញ គេដឹកសព សាន ស្រឡៃ ដាក់តំកល់នៅកន្លែងដ៏តូចមួយ ក្បែរបងវត្ត លោក មាស សំណាង ក៏មានចិត្តអាណិត ឈឺឆ្អើល និងបានឃើញពត៍មានបង្ហោះព្រោងព្រាត ពីសកម្មភាពនៃការបាញ់ជនរងគ្រោះរហូតដល់ស្លាប់ និងបានដឹកសព យកមកទុកនៅវត្ត មិនទាន់មាន បងប្អូនអើពើ ទើបលោកមាសសំណាងសុំចៅអធិការវត្ត អោយយកសព នេះដាក់មកក្នុងបរិវេណវត្តក្បែសាលាឆាន់ ព្រោះមានមនុស្សជាច្រើនរយនាក់ បានមកចោមរោម មើលសកម្មភាពដឹកសពយកមក និងបរិវេណខាងក្រៅមិនគ្រប់គ្រាន់និងទទួលមនុស្ស ច្រើនកុះករ បែបនេះឡើយ ។

បានប៉ុន្មានម៉ោង ក៏មានខាងទូរទស្សន៏ ហង្សមាស ប្រកាសតាមសារព័ត៏មាន ថានិងទទួល ចាត់ចែង រាល់ការចំណាយបុណ្យសព របស់នាងទាំងអស់ ។ ដោយសារ លោកគិតថា ទូរទស្សន៏ ហង្សមាស មានមុខមាត់ល្បីឈ្មោះនៅកម្ពុជា ចេញមុខជួយហើយ, លោក សំណាងក៏បាន ហៅក្រុមការងារហង្សមាស ដែលមកជាតំណាង អោយទៅជួបព្រះចៅអធិការវត្ត ដើម្បីសុំទីតាំង រយះពេល ៣ថ្ងៃ ដាក់តម្កល់សព។
បន្ទាប់មកលោកមាសសំណាង បាន រៀបចំអាចារ្យ ភ្លុក ៥ នាក់ ទៅតាមទំនៀមទម្លាប់ខ្មែរបុរាណ អោយខ្ពស់មុខខ្ពស់មាត់ សក្ត័សមទៅនិង ការចេញមុខរបស់ទូរទស្សន៏ហង្សមាសក្នុងការធ្វើបុណ្យសពអោយ តារា ។

បើតាមលោកសំណាង អោយដឹងថា គម្រោង សសេរចាយវាយទាំងនេះ មិនមែនជាការសសេរ ឬគំនិតរបស់លោក ឡើយ ! ហើយការចុះផ្សាយក្នុងរឿងនេះធ្វើអោយប៉ះពាល់ដល់កិត្តិយសលោក យ៉ាងធ្ងន់ធ្ងរ ។
ជាចុងបញ្ចប់ឯ.ឧ មាស សំណាង ដែលបានជួយឈឺឆ្អើល រឿងសព ដោយត្រៀមចាត់ចែងចូលបុណ្យសពចំនួន១២០០$ថែមទៀត តែបែជាគេចោទលោកថា បានទៅទារលុយ ពីទូរទស្សន៏ហង្សមាស ទៅវិញ ករណីនេះមិនពិតទេ ! ហើយលោក មិនបានទៅពាក់ពន្ធ័រឿង លុយកាក់បុណ្យសពទេ ។

លោកថា សព តារាល្បី ១ ផ្អើលពេញប្រទេស ធ្វើបុណ្យមិនដល់ ២ពាន់ផង បែជាឈ្លោះគ្នា បែកផ្សែង ហើយចោទប្រកាន់លោកទៅវិញថា ជាអាចារ្យ ទារលុយសព ហេ….. ។
នេះបើយោងតាមគណនីហ្វេសប៊ុក៖ ហង្ស សុភាព