មិនត្រឹមតែទៅចូលរួមបុណ្យ សាន ស្រីឡៃ អ្នកដឹកនាំល្បីឈ្មោះ កៅ សីហា ថែមទាំងធ្វើរឿងល្អមួយទៀត! (មានវីដេអូ)

0
131

ភ្នំពេញ៖ នៅពេលនេះ សពរបស់អ្នកនាង សាន ស្រីឡៃ បានធ្វើការបូជារួចរាល់ហើយ។ ហើយចាប់ពីពេលនេះទៅ យើងក៏លែងបានឃើញ ចម្រៀងឬ ស្នាដៃផ្សេងៗ របស់សាន ស្រីឡៃ តទៀតដែរ។

ប៉ុន្តែអ្វីដែល តារាចម្រៀងដ៍អភ័ព្វម្នាក់នេះ បានបន្សល់ទុកនោះ គឺកូនប្រុសពីរនាក់ដែលមិនទាន់ដឹងក្តី ម្តាយមេម៉ាយម្នាក់ និង ប្អូនៗរបស់នាង ដែលកំពុងតែរៀន ហើយមិនទាន់មានការងារធ្វើ។

គួរបញ្ជាក់ផងដែរថា ពេលដែលស្រីឡៃនៅរស់ នាងគឺជាមេគ្រួសារ និងជាអ្នករកលុយ ដើម្បីផ្គត់ផ្គង់ជីវភាព គ្រួសាររបស់នាង។ ប៉ុន្តែពេលអស់ពីនាងទៅ គ្រួសាររបស់នាងទាំងមូល មិនមានអ្វីជាទីពឹងតទៅទៀតនោះទេ ព្រោះម្តាយស្រីឡៃ មានត្រឹមតែមុខរបរ លក់បបរតូចមួយ នៅមុខផ្ទះតែប៉ុណ្ណោះ ។

យ៉ាងណាមិញ នៅព្រឹកមិញនេះ យោងតាមគណនីហ្វេសប៊ុក របស់អ្នកដឹកនាំរឿងល្បីឈ្មោះម្នាក់ លោក កៅ សីហា បានបង្ហោះសារ សុំជំនួយ ពីសប្បុរសជន ដើម្បីជួយ ដល់កូនទាំងពីរ របស់ស្រីឡៃផង ព្រោះពួកគេទាំងពីរនៅតូចៗ នៅសល់តែជីដូនមេម៉ាយ លក់បបរពេលព្រឹក មុខផ្ទះ និងមីងៗដែលជាប្អូន របស់ស្រីឡៃ ហើយពួកនាងនៅក្មេងៗណាស់ ។

គួរឲ្យសរសើរណាស់ លោក កៅ សីហា មិនត្រឹមតែ ទៅចូលរួមបុណ្យសពប៉ុណ្ណោះទេ ថែមទាំងឈឺឆ្អាលរឿងក្រុមគ្រួសារ ដោយជួយរកអ្នកឧបត្ថម្ភ និងទំនុកបំរុង លើកូនប្រុសទាំងពីរ របស់ សាន ស្រីឡៃ៕

សារដែលលោកកៅសីហាបង្ហោះ
លោកកៅសីហា និង សាន ស្រីឡៃ