កំពុងសម្តែង វ៉ាន់ នីឡា ជ្រុលលើកជើងបង្ហាញសាច់សខ្ចី ធ្វើឲ្យមហាជនប្រហោងពោះធ្លុង (មានវីដេអូ)

0
146

តារាកំប្លែងស្រីវ័យក្មេងកញ្ញា វ៉ាន់ នីឡា ដែលត្រូវជាកូនស្រីបង្កើតរបស់លោក សុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ ដែលជាអ្នកដឹកនាំ និងជាអ្នកនិពន្ធរឿងកំប្លែងអោយក្រុមកំប្លែងនាយ ពែកមី មួយរយៈនេះទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ស្របពេលរូបសម្រស់ក៏កាន់តែស្រស់ស្អាតឡើងជាលំដាប់ មិនតែប៉ុណ្ណោះ យើងសង្កេតឃើញថា នីឡា ហាក់ទទួលបានការងារជាច្រើនដូចជាពិធីការនី និងការថតសម្អាងការជាដើម ។ជាមួយនឹងភាពជោគជ័យ តារាកំប្លែងវ័យក្មេងនេះតែងតែទទួលរងនូវការរិះគន់ពីសំណាក់មហាជននូវរឿងរ៉ាវផ្សេងៗ ប៉ុន្តែកញ្ញាតែងតែទទួលយកនូវការរិះគន់ និងបកស្រាយលើបញ្ហាទាំងនោះផងដែរ។ ក្នុងនោះកាលពីថ្ងៃអាទិត្យ កំឡុងពេលសម្តែងកំប្លែងនៅក្នុងឆាកប្រគុំតន្រ្តី A1 Twist តារាកំប្លែងរូបនេះបានសម្តែងដោយក្នុងឈុតមួយដែលកញ្ញាធ្វើជា live video លក់ឡេ។ អ្វីដែលឲ្យមហាជនមានការភ្ញាក់ផ្អើលដោយ វ៉ាន់ នីឡា បានជ្រុលលើកជើងបង្ហាញសាច់សខ្ចី ធ្វើឲ្យមហាជនមានការរិះគន់ជាថ្មីមកលើតារាកំប្លែងរូបនេះ៕ សូមទស្សនាការសម្តែងនៅខាងក្រោម៖