មុនត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ សាន ស្រីឡៃ បានបង្ហោះរូបភាព៣សន្លឹក ជាមួយនឹងពាក្យពេចន៍ថា…

0
388

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុខនេះបន្តិចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ អតីតបេក្ខជនប្រលងចម្រៀង The Voice Cambodia កូនក្រុមរបស់អ្នកនាង ពេជ្រ សោភា គឺអ្នកនាង សាន ស្រីលៃ ត្រូវបានខ្មាន់កាំភ្លើងធ្វើការបាញ់ប្រហារជាច្រើនគ្រាប់នៅក្នុងគ្លីនិកមួយកន្លែង នៅជិតស្ថានីយទូរទស្សន៍អប្សរា បណ្តាលឲ្យរូបនាងស្លាប់បាត់បង់ជីវិតភ្លាមៗតែ ចំណែកឯខ្មាន់កាំភ្លើងវិញបន្ទាប់ពីធ្វើការបាញ់ប្រហារជនរងគ្រោះហើយក៏បានបាញ់សម្លាប់ខ្លួនឯងនៅកន្លែងកើតហេតុតែម្តង។ យោងតាមនាយកឧត្តមសេនីយ៍ បានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ជ័យ រិន មានស្រុកកំណើតភូមិញនី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

គេនៅមិនទាន់ដឹងមូលហេតុ ដែលបណ្តាលឲ្យខ្មាន់កាំភ្លើងបាញ់ប្រហារមកលើតារាចម្រៀងស្រស់សោភារូបនេះឡើយ ហើយពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ។ មកមើលលើទំព័រហ្វេសប៊ុករបស់ជនរងគ្រោះវិញ នៅមុនពេលកើតហេតុប្រមាណ៣ម៉ោង សាន ស្រីឡៃ បានបង្ហោះពាក្យមួយឃ្លាថា “ម្នាក់ឯងញ៉ាំដូចអត់ជាតិអាមិចមិនដឹង….” ដែលរូបភាពនោះទំនងជាអ្នកនាងទទួលទានអាហារថ្ងៃត្រង់មុនពេលទៅគ្លីនិកកើតហេតុ រួចក៏ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់តែម្តង៕