ល្បីថា ប្អូនស្រី សុខ សុជាតា មុខដូច ពេជ្រ សូលីកា បែរជាពេលនេះ នាងថា……

0
85

ភ្នំពេញ៖ មួយរយៈមុននេះ នៅក្នុងហ្វេសប៊ុក បាននាំគ្នាផ្អើលថា ប្អូនស្រី សុខ សុជាតា មានមុខមាត់ ស្រដៀង ​តារាចម្រៀង កញ្ញា ពេជ្រ​ សូលីកា មិនថា​ទម្រង់មុខ សូម្បីតែពេលញញឹម ក៏ដូចគ្នាផងដែរ។

ដោយសារតែ មានមតិមហាជន បាននាំគ្នាថា ប្អូនស្រី មុខស្រដៀង ស្រីស្អាត សូលីកាពេក  ពេលនេះ​ នាងបានបង្ហោះសារខ្លីមួយ ដែលបង្ហាញពី ការចង់ជួបមុខ ប្អូនស្រី សុជាតា នៅខាងក្រៅតែម្តង។  ក្នុងនោះ សាររបស់នាង បានសរសេរថា «ចង់ជួបក្មួយស្រី​ សុខ សុជាតា»។

នេះជាលើកទីមួយហើយ ដែលពេជ្រ​ សូលីកា​ ប្រកាស ចង់ជួបក្មេងស្រី សុខ សុជាតា ជា បេក្ខជន ប្រលងចម្រៀងកុមារ The Voice Kids Cambodia យ៉ាងដូច្នេះ។ តែទោះបីជាយ៉ាងណា គេមិនទាន់ដឹងថា អ្នកទាំងពីរ អាចនឹងមាន ឱកាសជួបគ្នាដែរ ឬក៏អត់នោះទេ៕

កញ្ញា ពេជ្រ សូលីកា និងប្អូនស្រី សុខ សុជាតា
កញ្ញា ពេជ្រ សូលីកា និងប្អូនស្រី សុខ សុជាតា
កញ្ញា ពេជ្រ សូលីកា
សាររបស់ កញ្ញា ពេជ្រ សូលីកា