គ្រាន់តែកម្មវិធី The Voice Kids Cambodia បញ្ចប់ភ្លាម អាចារ្យធំបញ្ចេញកំណាព្យដ៏មានន័យមួយភ្លែតតែម្តង

0
94

កាលពីនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នេះ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 1 បានឈានមកដល់វគ្គផា្ដច់ព្រ័ត្រ ហើយក្រោយពីបញ្ចេញសមត្ថភាពរៀងៗខ្លួនរួមជាមួយនឹង Coach រួច កុមារា ពេជ្រ ថៃ មកពីខេត្តបាត់ដំបងបានជាប់ជ័យលាភីលេខ១ម្ចាស់ពាន់រង្វាន់ The Voice Kids Cambodia រដូវកាលទី១ ជាមួយនឹងប្រាក់រង្វាន់ចំនួន១០០លានរៀល និងក្លាយជាតារាចម្រៀងអាជីពវ័យក្មេងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស។

បន្ទាប់ពីកម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិ The Voice Kids Cambodia បានបញ្ចប់ភ្លាម អាចារ្យធំ ដែលមហាជនជាច្រើនបានស្គាល់រូបលោកជាអ្នកស្រលាញ់ និងថែរក្សាវប្បធម៌ខ្មែរ បានបញ្ចេញកំណាព្យដ៏មានន័យ ធ្វើឲ្យមហាជនអានហើយកោតសរសើរគ្រប់គ្នា។ កំណាព្យរបស់អាចារ្យធំនោះមានន័យបែបនេះ៖

កាត់ចិត្តទៅថ្លៃ ពេជ្យថៃលើកពាន
កុំចេះតែហ៊ាន បំពានសន្យា
អត់បាយដើរស្រាត ខ្លះលែងសង្សារ
ឥឡូវគឺថា គឺថា វេទនា។
ញ៉ោះលេងទេញាតិ ឆ្លៀតសើចកំប្លែង
ស្ដោះចោលពាក្យឯង អោយក្រែងចិត្តជា
ក្មួយណាឈ្នះចាញ់ ស្រលាញ់ស្មើគ្នា
សំខាន់សាមគ្គា ព្រោះជាកូនខ្មែរ ។
រឿងក្មេងរឿងក្មួយ រញ្ជួយផែនដី
កក្រើករាត្រី ពាក្យស្ដីហូរហែ
មានអ្នក អបអរ មានស្ក មានតែ
មានខ្ញុំម្នាក់ដែរ ស្នេហ៍ក្មួយប្រុសស្រី ។
ណ្ហើយ!កុំនាំខឹង រឿងហ្នឹងលើខូច (coach)
រឿងតូចកុំទើស រើសមកធ្វើអី
Wish ក្មួយៗយើង ធំឡើងបានល្បី
ច្រៀងបទថ្មីៗ ច្នៃញាក់ ពូរាំ ។ ឆើត!ឆើត!