បទ​ដំបូង​របស់ ពេជ្រ ថៃ ក្នុង​កម្មវិធី The Voice Kids មាន​អ្នក​ទស្សនា​ជាង ២២លាន​ដង

0
98

បទ​ចម្រៀង​ដំបូង​របស់​ម្ចាស់ពាន​ The Voice Kids Cambodia 2017កុមារ ពេជ្រ ថៃ ដែលយក​មក​ច្រៀង​ក្នុង​វគ្គ The Blind Auditions នៃ​កម្មវិធី​នេះ គឺ​បទ «បាត់​ដំបង​បណ្តូល​ចិត្ត» មានអ្នក​ចូល​ទស្សនា​នៅលើ Youtube រហូត​ដល់​ជាង ២២,១៨លាន​ដង គិតត្រឹម​ថ្ងៃទី១៥​ខែ​តុលា ២០១៧​នេះ។ បទ​ចម្រៀង​នេះ ត្រូវបាន​បង្ហោះ​ដោយ Channel «The Voice Kids Cambodia» កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៧។

ចំពោះ​បទ​ចម្រៀង​ផ្សេងទៀត​របស់ ពេជ្រ ថៃ ក្នុង​កម្មវិធី​នេះ​រួមមាន

  • បទ «ស៊ូឃ្លាត» ក្នុងវគ្គ The Battle ច្រៀង​រួមគ្នា​រវាង ពេជ្រ ថៃ ឡុង លីគ័ង្គ និង​ជាង យន្តិ៍ថាវរៈ មាន​អ្នក​ទស្សនា​ជាង ២លាន​ដង។ បទនេះ​ត្រូវបាន​បង្ហោះ​នៅថ្ងៃ​ទី១៦កញ្ញា ២០១៧។
  • បទ «ជិះ​ស៊ីក្លូ» ក្នុង​វគ្គ Live Show សប្តាហ៍​ទី២ មាន​អ្នក​ទស្សនា​ជាង ៦៧​ម៉ឺនដង បង្ហោះ​នៅ​ថ្ងៃទី១​តុលា។
  • បទ «ម៉ាក់ស៊ី​នារី​ថ្មី» ក្នុង​វគ្គ Live Show វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ មាន​អ្នក​ទស្សនា​ជាង ៧៥ម៉ឺន​ដង បង្ហោះ​នៅ​ថ្ងៃទី៩​តុលា ២០១៧។
  • និង​បទ «អាណែត​មាសបង» ក្នុងវគ្គ​ផ្តាច់ព្រ័ត្រ និងជា​បទ​ដែល​ធ្វើឲ្យ​រូបគេ​ក្លាយជា​ម្ចាស់​ពាន​រង្វាន់​នេះ មានអ្នក​ទស្សនា​ជាង ៣,៥ពាន់​ដង ត្រូវបាន​បង្ហោះ​កាលពី​យប់ថ្ងៃ​ទី១៤​តុលា​២០១៧។

ក្រៅ​ពី​​កាន់​​​ពាន​ក្នុង​កម្មវិធី​​ The Voice Kids Cambodia រដូវ​កាល​ទី​១​​ សរុប​ជា​ទឹក​ប្រាក់​​ ១០០ លាន​រៀល​ហើយ​នោះ​ ពេជ្រ ថៃ ​ដែល​ជា​​កូន​ក្រុម​កំពូល​តារា​ចម្រៀង​លោក​ ព្រាប សុវត្ថិ ​បាន​ទទួល​អាហារូបករណ៍​សិក្សា​នៅ​សាលា​អន្តរជាតិ​ និង​ដំណើរ​កម្សាន្ត​ ​​នៅ​ប្រទេស​ជប៉ុន​ និង​ការ​ឧបត្ថម្ភ​​​ផ្សេង​ៗ​ទៀត​ផងដែរ។

កុមារា ពេជ្រ ថៃ ​ជា​ក្មេង​ម្នាក់​ដែល​រស់​នៅ​ក្នុង​ជីវភាព​ក្រី​ក្រ​​​ នៅ​ភូមិជ្រៃ​១ ឃុំជ្រៃ​ ស្រុក​មោងឫស្សី ខេត្ត​បាត់​ដំបង។ ពេជ្រ ថៃ មាន​អាយុ​ ១២​ ឆ្នាំ​ រៀន​ថ្នាក់​ទី ៧ នៃ​​អនុវិទ្យាល័យ​ម្រះ​ព្រៅ ដោយ​ស្នាក់​នៅ​ជាមួយ​ជីដូន​ ព្រោះ​​ឪពុក​ម្ដាយ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​៕

សូម​ទស្សនា​បទ​ចម្រៀង «បាត់ដំបងបណ្តូលចិត្ត» របស់ ពេជ្រ ថៃ ខាងក្រោមនេះ៖