លោក ម៉ៃ សុគន្ធ រិះគន់ខ្លាំងៗទៅលើកុមារា ពេជ្រ ថៃ

0
75

ភ្នំពេញ៖ តារាចម្រៀងលោក ម៉ៃ សុគន្ធ ដែលប្រិយមិត្តបានជ្រាបច្បាស់ហើយ ថាលោកគឺជាតារាមួយរូប ដែលតែងតែរិះគន់សិល្បករដទៃជារឿយៗ នូវអ្វីដែលធ្វើឲ្យលោកទើសចិត្ត ។

ប៉ុន្តែតារារូបនេះមិនដែលទទួលបានផលវិជ្ជមានម្តងណា ពីអ្វីដែលលោកកំពុងធ្វើនោះទេ ហើយថែមទាំងទទួលបានពាក្យប្រមាទ មាក់ងាយពីសំណាក់មហាជនថាលោក គឺជាតារាកំពូលទើសទៀតផង។

នៅពេលប៉ុន្មានម៉ោងមុននេះ លោក ម៉ៃ សុគន្ធ បានបង្ហោះសាររិះគន់ថ្មីមួយ ទៅលើកុមារា ពេជ្រ ថៃ នៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «មិនមែនបន្ទោសក្មេងទេ តែមួយសប្តាហ៍ទៅមួយសប្តាហ៍ ពេជ្រ ថៃ សមត្ថភាពសំលេងរបស់ប្អូនមិនមានភាព ប្រែប្រួលរីកចំរើនសោះ មិនដូច ឡុង លីគ័ង្គ ទេ រីកចំរើនណាស់ ហើយបទ នារីម៉ាកស៊ី ដែលពេជ្រ ថៃ ច្រៀងមិនស៊ីសង្វាក់សោះ ភ្លេងទៅដោយភ្លេង សំលេងទៅដោយសំលេង ស្ទើរតុងទៀត ទៅលើក៏មិនដល់ទៅក្រោមក៍មិនដល់ ស្រែកមិនស្មើរតុងតែម្តង  វេទិកា The Voice មិនមែនជាវេទិកា ប្រលងកំប្លែង មនោសញ្ចេតនា រឺប្រជាប្រិយទេ សូមបងប្អូនបោះឆ្នោត មេត្តា វិនិច្ឆ័យ យកសមត្ថភាពសំលេងជាគោលផង ដោយក្តីស្រឡាញ់»

សាររិះគន់របស់លោកមួយនេះបានធ្វើឲ្យអ្នកគាំទ្រ ពេជ្រ ថៃ មានភាពខឹងសម្បា និងបានប្រើពាក្យមិនល្អមួយចំនួនទៅកាន់រូបលោក ប៉ុន្តែមានមតិរបស់មហាជនផ្សេងទៀតបានយល់ស្របផងដែរ ហើយថែមទាំងនិយាយថា កុមារា ពេជ្រ ថៃ ពិតជាច្រៀងមិនពិរោះមែន៕

តើប្រិយមិត្តយល់យ៉ាងណា ចំពោះការរិះគន់របស់លោក? 

សាររបស់លោក ម៉ៃ សុគន្ធ ដែលបានបង្ហោះ
មតិអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេ៊សប៊ុក
មតិអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេ៊សប៊ុក
លោក ម៉ៃ សុគន្ធ
ពេជ្រ ថៃ