ឃុយ ម៉ីហៀង កូនក្រុម សុគន្ធ និសា ជាប់ចំណាត់ថ្នាក់វីដេអូអស្ចារ្យជាងគេវគ្គ Blind Audition ទូទាំងពិភពលោក (មានវីដេអូ)

0
101

ភ្នំពេញ៖ កុមារី ឃុយ ម៉ីហៀង ជាបេក្ខនារីមួយរូបក្នុងកម្មវិធី The Voice Kids Cambodia ដែលកំពុងតែឆក់យកបេះដូងអ្នកគាំទ្រជាច្រើន ចំពោះទឹកដមសម្លេង និងអត្តចរិតសុភាពរាបសា ដ៏គួរឲ្យស្រលាញ់របស់នាង។

យ៉ាងណាមិញ នាពេលថ្មីៗនេះ វីដេអូវគ្គ Blind Audition របស់ម៉ីហៀង បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រក្នុង និងក្រៅប្រទេសទៀតផង ដោយវីដេអូរបស់នាងបានជាប់ចំណាត់ថ្នាក់ក្នុងបណ្តុំនៃវីដេអូអស្ចារ្យជាងគេប្រចាំវគ្គ Blind Audition នៅទូទាំងពិភពលោករបស់កម្មវិធី The Voice Kids។

នេះជាភាពអស្ចារ្យមួយសម្រាប់ម៉ីហៀង ហើយក៏ជាមោទនភាព និងមុខមាត់របស់ប្រទេសយើង ដែលអាចធ្វើឲ្យពិភពលោកដឹងថា សមត្ថភាពរបស់កុមារកម្ពុជា ក៍មិនធម្មតានោះដែរ។

គួរបញ្ជាក់ផងដែរថា កុមារីរូបនេះ ទើបតែជាប់វគ្គ Semi-Final ឆ្លងទៅកាន់ វគ្គផ្តាច់ព្រ័ត្រ កាលពីយប់ម្សិលមិញនេះ ដោយទទួលបានការបោះឆ្នោតច្រើនជាងគេ ៕

តោះកុំអោយខាតពេលយូរ ទៅមើលវីដេអូរបស់ម៉ីហៀងទាំងអស់គ្នា៖

 

កុមារី ឃុយ ម៊ីហៀង

Coach និសា និង​ ម៊ីហៀង