បែកធ្លាយរូបខ្ញុង​ និងកៃដ រស់នៅជាមួយគ្នា ដូចប្តីប្រពន្ធ!

0
151

ភ្នំពេញ៖ តារាកំប្លែងស្រី អ្នកនាង ស្រេង សុកាន់ដា ហៅនាង ខ្ញុង បានទម្លាយរឿងពិតហើយ ពាក់ព័ន្ធនឹងដំណឹងដែល ថាអ្នកនាង និងនាយកៃដ មានទំនាក់ទំនងស៊ីជម្រៅលើសពីមិត្តរួមការងារ។

តារាស្រីដែលជាមេម៉ាយចាយរាងរូបនេះ បានសារភាពថាសព្វថ្ងៃខ្លួន និងនាយកៃដ ពិតជាមានទំនាក់ទំនងស្នេហា ដូចអ្វីដែលអ្នកគាំទ្រសង្ស័យពិតមែន។

លើសពីនេះ ចំពោះតារាកំប្លែងស្រីប្រុសមួយគូនេះ ក៏បានចាប់ផ្ដើមរួមរស់នឹងគ្នាដូចជាប្ដីប្រពន្ធ ជាងមួយខែទៅហើយ បន្ទាប់ពីអ្នកទាំងពីរបានរៀបចំពិធីសែនព្រេន ក្នុងថ្ងៃឡើងផ្ទះរបស់អ្នកនាងខ្ញុង ថែមទាំងមានការចូលរួមពីគ្រួសារទាំងសងខាងទៀតផង។ ជាពិសេស រូបថតសែនព្រេង របស់ពួកគេ ក៏ធ្វើការបែកធ្លាយជាបន្តបន្ទាប់ នៅក្នុងបណ្តាញសង្គម​ ព្រោះថា រូបថតទាំងអស់នោះ  មិនមែន នាងខ្ញុង ជាបង្ហោះនោះទេ។

យ៉ាងណាមិញយើងក៏ចូលរូមអបអរសាទរដល់ពួកគេ ឲ្យមានតែសុភមង្គល ពិសេសកាន់តែជោគជ័យលើអាជីពសិល្បៈមួយនេះផងដែរ៕

អ្នកនាងខ្ញុង និងនាយ កៃដ ក្នុងថ្ងៃសែនព្រេន
អ្នកនាងខ្ញុង និងនាយ កៃដ ព្រមទាំងបងប្អូន ក្នុងថ្ងៃសែនព្រេន
អ្នកនាងខ្ញុង និងនាយ កៃដ ព្រមទាំងបងប្អូន ក្នុងថ្ងៃសែនព្រេន
អ្នកនាងខ្ញុង
អ្នកនាងខ្ញុង និងនាយ កៃដ ព្រមទាំងកូនប្រុសស្រី
អ្នកនាងខ្ញុង និងនាយ កៃដ ដែលជាស្វាមីក្រោយ
អ្នកនាងខ្ញុង និងនាយ កៃដ ដែលជាស្វាមីក្រោយ
អ្នកនាងខ្ញុង និងនាយ កៃដ ដែលជាស្វាមីក្រោយ
អ្នកនាងខ្ញុង និងនាយ កៃដ ដែលជាស្វាមីក្រោយ
អ្នកនាងខ្ញុង និងនាយ កៃដ ដែលជាស្វាមីក្រោយ