ខេមរៈ សិរីមន្ត បានធ្វើរឿងមួយដែលគ្រប់គ្នា មិននឹកស្មានដល់!

0
211

ភ្នំពេញ ៖ ដូចប្រិយមិត្តបានជ្រាបហើយថាលោក យូ ឌីស្កូ ដែលជាតារាសម្ដែងដ៏ល្បីមួយរូប កំពុងស្ថិតនៅមន្ទីពេទ្យ ដើម្បីសម្រាកព្យាបាល ព្រោះតែលោក បានកើតជំងឺដ៏កាចសាហាវមួយ (បញ្ហាក្រលៀន  ទឹកនោមប្រៃ ឈាមសឡើងខ្ពស់)។

ក្នុងនោះយើងសង្កេតឃើញថា មានវត្តមានតារាស្រីប្រុសជាច្រើន ទៅសួរសុខទុក្ខ និងបង្ហាញភាពតក់ស្លុតជាខ្លាំង ពេលឃើញស្ថានភាពជំងឺរបស់លោកបែបនេះ ។

ហើយរឿងមួយដែល គ្រប់គ្នាមិននឹកស្មានដល់នោះ ទោះបីមិនមានវត្តមានលោក ខេមរៈ សិរីមន្ត ទៅសួរសុខទុក្ខលោក យូ ឌីស្កូ ដោយផ្ទាល់ក្ដី ក៏តារាប្រុសរូបនេះ បាន ជួយជាថវិការរហូត ដល់ទៅ១លានរៀល ក្នុងការសម្រួលការចាយវាយពេលលោក យូ ឌីស្កូ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ តាមរយៈអ្នកនាង ចន ច័ន្ទលក្ខិណា នេះបើតាមសារដែលប្រធានសមាគមន៏អ្នកសិល្បៈរូបនេះ បានបង្ហោះ។

ចំពោះទឹកចិត្តដ៏ប្រពៃរបស់លោក ខេមរៈ សិរីមន្ត ដែលចេះជួយតារាខ្មែរក្នុងគ្រាលំបាកនេះ ក៏ត្រូវបានអ្នកគាំទ្រ ពិសេសអ្នកសិល្បៈដ៏ទៃទៀតកោតសរសើរជាខ្លាំង៕

សារដេលអ្នកនាង​ចន ច័ន្ទលក្ខិណា សរសើរពីទឹកចិត្តរបស់លោក ខេមរៈ សិរីមន្ត
លោក យូ ឌីស្កូ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ
លោក យូ ឌីស្កូ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ
តារាចម្រៀង ខេមរៈ សិរីមន្ត