អស់ពីអ្នកក្រៅផលិតកម្មពេលនេះ G-Devith និង Step ចាប់ផ្តើមមានជម្លោះ​

0
219

ប៉ុន្មានថ្ងៃមកនេះ G-Devith មាន​ជម្លោះបែកផ្សែង ជាមួយក្រុម​ខ្មែរមួយជីវិត និង ក្រុមក្មេងខ្មែរ ដោយបាន បង្កើតបទរ៉េប វាយប្រហារ គ្នា​ធ្វើអោយមហាជន​ភ្ញាក់ផ្អើល រហូតដល់មានប្រើពាក្យេពេចន៍ មិនសមរម្យ ក្នុងបទចម្រៀងថែមទៀតផង។

ប៉ុន្តែអ្វីដែលគួរ​អោយកត់សម្គាល់នោះ ក៏ស្រាប់តែយប់ម្សិលមិញ Step បានចេញបទចម្រៀងមួយបទ «ធ្វើចឹងធ្វើអី» ដែលបង្កប់នូវ​អត្ថន័យមួយ ដែលធ្វើឲ្យ G-Devith ឈឺក្បាល នឹងឆ្លើយតបវិញភ្លាម ។​

ក្នុងបទចម្រៀងនោះ Step បានប្រើពាក្យមួយឃ្លាថា «ខំប្រឹង​ដើម្បីវិស័យតន្ត្រី ទោះម្នាក់វែងនោះស្អប់ខ្ញុំក្តី» ។ ឃ្លាត្រង់នេះ ក៏បានធ្វើអោយG-Devith ឡើង Status តបវិញ នៅព្រឹកថ្ងៃទី​១៨ ខែកញ្ញា ថា «អាវែងមិនស្អប់ឯងទេ អាវែងអាណិតឯងទៅវិញទេ អាអណ្តើកទន្លេ» ៕​
ទស្សនាបទចម្រៀង Step ដូចខាងក្រោមនេះ៖