ខ្លាំងហើយតើ៖ នី រតនា ថាមានអីត្រូវខ្លាច ខេមរៈ សិរីមន្ត ចូលហង្សមាស

0
330

ភ្នំពេញ៖ ដំណើរកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដើរចូលមកជ្រកទ្រនំហង្សមាស ក៏មានផ្ទុះឡើងពីការសន្និដ្ឋានជាច្រើនដែលខ្លះថា អ្នកដែលចំណេញមានតែ កញ្ញា ឱក សុគន្ធ កញ្ញា និងលោក ព្រាប សុវត្ថគ្មានគួរប្រជែង ខណៈតារាចម្រៀងនៅហង្សមាសគរជើងគ្នានឹងថយចុះប្រជាប្រិយភាព។

ប៉ុន្តែឆ្លើយតបនឹងការសន្និដ្ឋាននោះ ពន្លតារាថ្មីអតីតម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី១ នី រតនា បែរជាបង្ហាញជំហ៊ថាគ្មានអ្វីត្រូវបារម្ភទេ។ តែយ៉ាងណាដំណើររើបង្វិចចេញពីផលិតកម្មសាន់ដេ របស់តារាចម្រៀង ខេមរៈ សិរីមន្ត ចូលទៅជ្រកទ្រនំហង្សមាស ដែលមុននេះល្បីកក្រើតថា តារារូបនេះ មានគម្រោងបើកផលិតកម្មផ្ទាល់ខ្លួននោះ ក៏មានអ្នកសិល្បៈបង្ហើបថា «វត្តមានខេមរៈ សិរីមន្ត អាចនឹងមិននៅយូរប៉ុន្មានទេនៅក្នុងហង្សមាស ព្រោះថា តារារូបនេះមិនមានកុងត្រានោះទេ ដូចដែលកាលពីសុគន្ធ នីសា ចេញពីហង្សមាសរយៈពេលមុនចូលទៅផលិតកម្មថោនដែរ»។ព្រមគ្នានោះក៏មានសារទម្លាយថា «សិរិមន្ត ចូលទៅហង្សមាសនោះ គ្រាន់ជាចេតនា មួយពេលខ្លី ព្រោះអីលក្ខ័ណ្ឌសាន់ដេ គេបានដាក់ថា តារាចេញពីសាន់ដេ មិនអាចទៅបើកផលិតកម្មផ្ទាល់ខ្លួនភ្លាមៗបានទេ។ ចឹងបានន័យថា តារាចម្រៀងនៅហង្សមាស គ្មានអ្វីទៅបារម្ភពីវត្តមានសិរីមន្ត ដណ្តើបទីផ្សារនោះដែរ»។

ខណៈនេះពន្លតារាវ័យក្មេងខ្ចី ដែលកំពុងមានសន្ទុះនៃការគាំទ្រនោះ តែត្រូវគេព្យាករណ៍ថា អាចនឹងធ្លាក់ប្រជាប្រិយភាព លោក នី រតនា បានបង្ហាញថា «មិនខ្លាច ខេមរៈ សិរីមន្ត ឡើយ គឺមានតែសប្បាយចិត្ត ព្រោះធ្វើឱ្យហង្សមាស កាន់តែខ្លាំង»។ តែយ៉ាងណាអ្នកសិល្បៈមួយចំនួននៅតែបង្ហាញថា« ប្រសិនបើហង្សមាស លើកខេមរៈ សិរីមន្ត នោះ តារាចម្រៀងសឹងតែទាំងអស់ក្នុងផលិតកម្មនេះ នឹងប្រឈមការបាត់បង់ទីផ្សារជាមិនខាន ព្រោះសិរីមន្ត គីឡូធ្ងន់ ហើយតារាដែលប្រឈមការធ្លាក់ចុះ ពេលសិរីមន្ត ទៅដល់នោះ មានហ្សូណូ, ឆន សុវណ្ណរាជ, ថែល ថៃ, ណុប បាយ៉ារិទ្ធ និងនី រតនា ជាដើម»។