ដេវីត និង សីហា ណាត់ជួបគ្នាបកស្រាយរឿងអន់ចិត្តដែលលាក់ទុកជាយូរ! (មានវីដេអូ)

0
141

ភ្នំពេញ៖ ក្រោយមានការផុសសារ វាយប្រហារយ៉ាងខ្លាំងពីសំណាក់បុរសម្នាក់នៅលើហ្វេសប៊ុក ទៅលើតារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត បានធ្វើឱ្យលោកមានប្រតិកម្មតបតទៅវិញយ៉ាងក្តៅគគុក។

ជាក់ស្តែងកាលពីល្ងាចម្សិលមិញនេះ តារាចម្រៀងរ៉េប ងួន ចាន់ដេវីត ក៏បានធ្វើការ Live វីដេអូផ្ទាល់នៅលើហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះថា G-Devith ជាមួយនឹងលោក សីហា ផងដែរដើម្បីបញ្ជាក់ពីទំនាក់ទំនងរបស់ខ្លួន។

Image may contain: 1 person, smiling, indoor

Image may contain: 1 person, standing, dog and outdoor

ដោយនៅក្នុងនោះយើងឃើញលោក សីហា ដែលជាតារាចម្រៀង Original Song មួយរូប បានរៀបរាប់រឿងលោក និង ងួន ចាន់ដេវីតថា គឺមិនបានឈ្លោះទាស់ទែងគ្នាអ្វីធំដុំនោះទេ គឺគ្រាន់តែ មានអារម្មណ៍អន់ចិត្តគ្នា បន្តិចបន្តួច កាលពីលើកមុនតែប៉ុណ្ណោះ។

Image may contain: 1 person, standing

Image may contain: 1 person, smiling, standing

តែពេលនេះអ្នកទាំងពីរ ក៏បានត្រលប់មកជួបគ្នាជាថ្មីម្តងទៀត បន្ទាប់ពីបែកគ្នា អស់រយៈពេលជាយូរគួរសមដែរ៕ចង់ជ្រាបច្បាស់ថាលោក សីហា ហា និយាយអ្វីខ្លះ? មកទស្សនាវីដេអូដូចខាងក្រោមនេះ៖

Image may contain: 1 person, closeup

Image may contain: one or more people, people standing, sky, outdoor and nature

អានពត៌មានបន្តែម : G-Devith អរគុណ សីហា ហា ដែល​បាន​បំភ្លឺ​ការពិត

 

Image may contain: 2 people, people sitting and closeup

បន្ទាប់ពី G-Devith ត្រូវ​គណនី Facebook មានឈ្មោះ RiKo DelLa Gz II ធ្វើការ​វាយប្រហារ​ដោយសារ​ជា​អក្សរ​យ៉ាង​វែង​អន្លាយ បានធ្វើ​ឲ្យ​តារាចម្រៀង​ហង្ស​មាស​រូបនេះ ខឹង​ខ្ញាល់ ទ្រាំលែងបាន រហូត​គាស់កកាយ​រឿងចាស់ៗមក​និយាយ ។ ដោយឡែក​កាលពី​ថ្ងៃទី12 ខែកញ្ញា ឆ្នាំ 2017 តារាចម្រៀង​ប្រុស​រូបនេះ​បាន​តបត​ទៅកាន់​ក្រុម​អ្នក​បង្កាច់​ប​ង្ខួ​ច​ឈ្មោះ​លោក​ទាំង​កំហឹង​យ៉ាងខ្លាំង។

Image may contain: 1 person, playing a musical instrument and guitar

 

ករណី​លោក សីហា ហា តារាចម្រៀង​ផលិតកម្ម M ដែល​ត្រូវ​រង​នូវ​ការដុត​កម្តៅ​ឱ្យ​ក្ដៅគគុក​ដោយ​ប្រវត្តិ​អតីតកាល​ជាមួយ​តារាចម្រៀង​រ៉េ​ប​ដែលមាន​ល្បឿន​លឿន​រូបនេះ​ដែរនោះ ថ្ងៃ​ម្សិលមិញ​នេះ បន្ទាប់ពី​ការ Live វីដេអូ​ចប់ G-Devith បាន​បង្ហោះ​សារ​អះអាង​បកស្រាយ​បំភ្លឺ​ពី សីហា ថា ៖ «លោក សីហា ហា បាន​ប្រាប់​ខ្ញុំ​ថា គាត់​មិនដែល​ស្គាល់​ក្មេង​ម្នាក់​ដែល​និយាយ​ពី​បញ្ហារ​របស់​ពួក​ខ្ញុំ​ឡើយ អរគុណ បង​សីហា ហា ដែល​បាន​បកស្រាយ​ប្រាប់​ប្អូន ពួកយើង​អភ័យទោស​ឱ្យ​គ្នា​ទៅវិញទៅមក និង​ប្រើ​ជីវិត​រស់នៅ​រៀងខ្លួន សូមជ្រាប ផ្តាំ​ទៅ​ប្អូនប្រុស​ម្នាក់​នោះ​ផង​ថា ប្អូន​កំពុង​បង្កបញ្ហា​ដល់​គាត់​ហើយ ទាំង​ដែល​គាត់​មិនដែល​ស្គាល់​ប្អូន​ផង សូម​ប្អូន​ធ្វើការ​សុំទោស​ទៅកាន់​គាត់​ភ្លាម អរគុណ»៕ ប្រភព ឡារ៉ែន

Image may contain: 1 person, sitting and phone

Image may contain: 3 people, people smiling, people standing and shoes