ចរិតពីធម្មជាតិ៩យ៉ាង របស់មនុស្សប្រុស ដែលមិនអាចផ្លាស់ប្តូរបាន ទោះស្រ​លាញ់សង្សារស្ទើរស្លាប់ក៏ដោយ!

0
73

ធ្លាប់បានឮទេថា «ការយោគយល់គ្នា» គឺជាសុភមង្គលមួយដ៏សំខាន់នៅក្នុងជីវិតស្នេហារបស់ គូស្នេហ៍គ្រប់គូ ដែលមិនអាចខ្វះបាន។ ប៉ុន្តែសម្រាប់មនុស្សប្រុសមួយចំនួន អាចនិយាយបានថាវាជាធម្មជាតិតាំងពីដើមមក គឺមិនអាចផ្លាស់ប្តូរបានឡើយ មិនថាអ្នក និងគេ ស្រលាញ់គ្នាខ្លាំងប៉ុណ្ណា ឬយូរប៉ុណ្ណាក៏ដោយ។

ដូច្នេះមនុស្សស្រីត្រូវដឹងថា ចំណុចទាំង៩នេះមិនអាចផ្លាស់ប្តូរមនុស្សប្រុសបានឡើយ ព្រោះវាជានិស្ស័យរបស់ពួកគេដែលពិបាកនឹងប្រែប្រួលណាស់ យកល្អគួរគិតរៀនយល់ពីគ្នា ប្រសើរជាងការព្យាយាមកែប្រែគ្នា ដើម្បីឆ្ពោះទៅរកសុភមង្គលមួយដ៏ពិតប្រាកដក្នុងទំនាក់ទំនងស្នេហារបស់ខ្លួន៖

១) គេតែងកុហកជានិច្ច៖ ប្រុសៗមួយចំនួន តែងតែចូលចិត្តរករឿងកុហកស្រីៗជាញឹកញាប់ ប៉ុន្តែរឿងទាំងអស់នេះ វាមិនមែនជារឿងធំដុំដែលធ្វើឱ្យគូស្នេហ៍មិនអាចទទួលយកបាននោះទេ តែជាក់ស្តែងគឺវាគ្រាន់តែជារឿងតូចៗ មានបំណងត្រឹមតែធ្វើឱ្យអ្នក មានអារម្មណ៍ល្អៗជាមួយគេតែប៉ុណ្ណោះ។

រូបតំណាង

២) ចូលចិត្តលួចមើលស្រីផ្សេងជានិច្ច៖ មនុស្សស្រីអាចគិតថា ខ្លួនគឺជាស្រីតែម្នាក់នៅក្នុងភ្នែកបុរសជាទីស្រលាញ់ ប៉ុន្តែសូមធានាថាធាតុពិតគឺមិនមែនដូច្នេះទាំងស្រុងនោះទេ។ ពួកគេភាគច្រើន តែងលួចសម្លឹងមើលស្រីផ្សេងជានិច្ច ជាពិសេសគឺស្រីស្អាតៗ ហើយស៊ិចស៊ីៗ។ ដឹងទេថាយ៉ាងហោចណាស់ប្រុសៗក៏លួចសម្លឹងស្រីស្អាត១០នាក់ដែរយ៉ាងតិចក្នុងមួយថ្ងៃ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី បុរសៗខ្លះក៏បានត្រឹមតែសម្លឹងប៉ុណ្ណោះ ដោយសារតែគេមានមនុស្សស្រីជាទីពេញចិត្ត និងបានដាក់ចិត្តស្រលាញ់ ស្រីម្នាក់នោះរួចមកហើយ។

រូបតំណាង

៣) ចូលចិត្តលួចនិយាយដើមស្រីៗ៖ បុរសៗតែងតែចូលចិត្តយករឿងកំប្លែងៗ ឬរឿងដែលគួរឱ្យខ្មាសរបស់នារីៗជាសង្សារ ឬភរិយាខ្លួនទៅប្រាប់មិត្តភក្តិពេលផឹកស្រា ប៉ុន្តែវាមិនមែនជារឿងអាក្រក់អ្វីនោះទេ គឺប្រុសៗគ្រាន់តែចង់លើកយកវាមកនិយាយដើម្បីជាការលេងសើចជាមួយមិត្តភក្តិខ្លួនប៉ុណ្ណោះ។

រូបតំណាង

៤) មនុស្សប្រុសគ្មានថ្ងៃយកចិត្តទុកដាក់ រឿងតែងខ្លួនបានល្អជាងមនុស្សស្រីនោះទេ៖ ជាការពិតប្រុសៗមួយចំនួន ចង់ស្អាត ចង់ល្អ មិនចាញ់ស្រីៗនោះទេ ប៉ុន្តែទាស់ត្រង់ថាការដើរផ្សារទិញនេះ ទិញនោះ តុបតែងលម្អខ្លួនមិនមែនជារឿងងាយស្រួល ហើយជាជំនាញរបស់បុរសនោះទេ។ ដូច្នេះក្រៅពីអ្នកជាមនុស្សស្រីជួយរកសម្លៀកបំពាក់ស្អាតៗឱ្យហើយ ត្រូវកុំភ្លេចបង្រៀនពីរបៀបតុបតែងខ្លួនដល់បុរសៗផងដើម្បីឱ្យមានភាពងាយស្រួលឡើង។

រូបតំណាង

៥) មនុស្សប្រុសគ្មានថ្ងៃឈប់មើលកីឡាទេ៖ ប្រុសៗភាកច្រើន ពិតជាចូលចិត្ត ហើយជក់មើលកីឡាដូចជាប្រដាល់ ឬបាល់ទាត់ខ្លាំងជាងញ៉ាំអាហារ និងមើលស្រីស្អាតទៅទៀត។ ទោះបីជាពេលនៅជាមួយភរិយាបានមើលកីឡាតិចតួចក៏ដោយ ក៏ប្រុសៗគ្មានថ្ងៃឈប់មើលកីឡាជាដាច់ខាត ពិសេសគឺពេលមានការប្រកួតកីឡាធំៗលំដាប់ថ្នាក់ពិភពលោកជាដើម។

រូបតំណាង

៦) បុរសគ្មានថ្ងៃនិយាយពីអារម្មណ៍ពិតរបស់ខ្លួនប្រាកដណាស់៖ ក្នុងខណៈពេលដែលស្រីព្យាយាមបញ្ចេញអារម្មណ៍ពិត របស់ខ្លួនឱ្យមនុស្សជុំវិញខ្លួនបានដឹង ប៉ុន្តែប្រុសៗបែរជាគិតថាវាគឺជារឿងឥតប្រយោជន៍នៅក្នុងការប្រាប់គេឯងឱ្យដឹងនោះទេ។

រូបតំណាង

៧) មនុស្សប្រុសតែងធុញទ្រាន់ខ្លាំង ពេលរង់ចាំស្រីៗតែងខ្លួនយូរៗ៖ ទោះបីជាអ្នកទាំងពីររស់នៅជាមួយគ្នាមកយូរប៉ុណ្ណា ឬរស់នៅក្នុងផ្ទះដែលមានបងប្អូនប្រុសស្រីជាច្រើននាក់ក៏ដោយ ក៏ប្រុសៗមិនអាចធ្វើចិត្តបានដែរនៅពេលដែលត្រូវមកចំណាយពេលអង្គុយចាំស្រីៗតែងខ្លួនម្តងៗនោះទេ ក្នុងរយៈពេលយូរៗ។

រូបតំណាង

៨) គ្មានថ្ងៃភ្ជាប់ទំនាក់ទំនងបានល្អដូចស្រីៗនោះទេ៖ ខណៈពេលដែលស្រីៗដែលចូលចិត្តផ្ញើសារ ផ្ញើអ៊ីម៉ែល ឬវត្ថុអនុស្សាវរីយ៍បន្តិចបន្តួចទៅកាន់មិត្តភក្តិ ឬបងប្អូន ដើម្បីរក្សាចំណងមិត្តភាព ក្នុងពេលនោះបុរសៗបែរជាគិតថាវាជារឿងឥតប្រយោជន៍មិនគួរឱ្យចាប់អារម្មណ៍នោះទេ ផ្ទុយទៅវិញគេបែរជាខ្ជិល ហើយមានភាពធុញទ្រាន់ខ្លាំងបំផុតនៅក្នុងរឿងនេះ។

រូបតំណាង

៩) មនុស្សប្រុសគ្មានថ្ងៃ ប្រាប់មនុស្សស្រីថាធាត់ឡើយ៖ នៅពេលស្រីៗដែលមានរូបរាងម៉ាប់ៗគិតថា គួរតែដល់ពេលសម្រកទម្ងន់ហើយជាមួយនឹងរូបរាងដ៏ធាត់ពោរពេញទៅដោយជាតិខ្លាញ់របស់ខ្លួន ប៉ុន្តែប្រុសៗវិញនឹងគ្មានថ្ងៃនិយាយរឿងនេះនៅចំពោះមុខស្រីដាច់ខាត ព្រោះគេមិនបានចាប់អារម្មណ៍រឿងនេះខ្លាំងដល់ម្លឹងនោះទេ។

រូបតំណាង

ទាំងនេះគឺជានិស្ស័យរបស់មនុស្សប្រុសដែលពិបាកនឹងកែណាស់។ ដូច្នេះស្រីៗគួរកុំព្យាយាមកែប្រែចំណុចទាំងអស់នេះរបស់មនុស្សប្រុស ប៉ុន្តែត្រូវព្យាយាមធ្វើឱ្យគេយល់ប្រសើរជាង៕

ប្រភព៖ Girlsfriendclub & msn news