ទឹកចិត្តគ្រូកម្លោះ ព្រោះតែចង់ផ្តល់កម្លាំងចិត្ត ឲ្យសិស្សខ្លួន ជាប់បាននិទ្ទេសល្អ ដាក់សន្យា រាំពីក្លោងទ្វារដល់ដងទង់ជាតិ

0
179

មនុស្សខ្លាំង រឺខ្សោយរមែងតែងតែជួបឧបសគ្គក្នុងជីវិតដោយជៀសមិនបាន។ យើងគប្បីផ្តល់កំលាំងចិត្តអោយខ្លួនឯង ដើម្បីជំនៈនូវរឿងរ៉ាវទាំងទ្បាយដែលយើងត្រូវប្រឈមមុខ ដោយតស៊ូ ព្យាយាមកែតម្រូវរាល់ចំណុចអវិជ្ជមាន របស់ខ្លួន និងទទួលយកនៅរាល់កំហុសដែលខ្លួនបានធ្វើ ដែលផ្សំជាមួយការកែតម្រូវរបស់ចាស់ៗ និងមតិយោបល់នៃមនុស្សដែលនៅក្បែរខ្លួន យកមកត្រិះរិះពិចារណាទ្បើងវិញ ទទួលយករាល់មតិល្អៗដែលខ្លួនគិតថាត្រូវ ហើយត្រូវដាក់កំហិតអោយខ្លួនឯងថានឹងកែវាអោយបាន។ បើមនុស្សមានអំនួតតែងតែអួតអាង មិនយោបល់គេគិតថាខ្លួនត្រូវរហូត បុគ្គលនោះហើយនឹងបរាជ័យអស់មួយជីវិតគ្មានថ្ងៃជោគជ័យដូចគេទ្បើយ៕
«ធ្វើអ្វីៗដោយព្យាយាមអោយអស់ពីសមត្ថភាពរបស់ខ្លួន អ្នកនឹងសប្បាយចិត្តរាល់លទ្ធផលដែលអ្នកទទួលបាន»

ពិតជារឿងដ៏កម្រមួយ គួរអោយភ្ញាក់ផ្អើលណាស់ដែលគ្រូកម្លោះវ័យជិត៤០ឆ្នាំម្នាក់ បានសម្រេចក្តីបំណងរបស់ខ្លួនដែលចង់ឲ្យសិស្សបានពិន្ទុល្អ​ក្នុងការ​ប្រលង​​បាក់ឌុប ដែលទើបប្រកាសលទ្ធផលនេះ ។ គ្រូបង្រៀនម្នាក់ ឈ្មោះ ទៀត សុធា ជាសាស្រ្ដាចារ្យមុខវិជ្ជាគណិតវិទ្យា នៅសាលាវិទ្យាល័យ ហ៊ុនសែនភ្នំពេញថ្មី ក្នុង​ខណ្ឌ​សែន​សុខ ​រាជធានីភ្នំពេញ បានដាក់ខសន្យាជាមួយសិស្សថា បើសិស្សខ្លួនណាម្នាក់រៀនបាននិទ្ទេស A ពិតមែន លោក​នឹង​រាំ​ឲ្យ​អស់​ដៃ​តែ​ម្តង គឺរាំតាំងពីក្លោងទ្វាដល់ដងទង់ជាតិ។ ឥឡូវលោកគ្រូពិតជាគោរពតាមពាក្យសន្យាមែន ព្រោះសិស្ស​របស់​គាត់​បី​នាក់​ បាន​ប្រលង​ជាប់​បាក់ឌុប​ដោយ​បាន​និទ្ទេស A ពិតមែន ។ បើយោងតាមគណនីហ្វេសប៊ុក ប្អូនប្រុស Chhai EN បានបង្ហោះសារថា៖

#លោកគ្រូចាញ់ភ្នាល់សិស្ស
#លោកគ្រូ_ទៀ_សុធា_សាស្ត្រាចារ្យគណិតវិទ្យា
កាលដើមឆ្នាំលោកគ្រូសន្យាថាប្រសិនបើសិស្សគាត់ទទួលបាននិទ្ទេសA គាត់នឹងរាំពីក្លោងទ្វាដល់ដងទង់ជាតិ ឥលូវលោកគ្រូរាំមែន
លោកគ្រូអ្នកគ្រូគ្មានអ្វីសប្បាយចិត្តជាងឃើញសិស្សជោគជ័យឡើយ

អបអរសាទរ សិស្សវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មី ដែលទទួលបាននិទ្ទេស A 3នាក់ ប្រុស 2នាក់ ស្រី 1នាក់។ និទ្ទេស Aទាំងបីនាក់ ជាសិស្សថ្នាក់ទី12A2
1. គង់ រ៉ាបិត 99.932
2. លុយ បញ្ញា 99.680
3. ធួន រ៉ូវីណា 99.647

បេក្ខជន​ទទួល​បាន​និទ្ទេស​A ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៧ ទាំង​៤២៤​នាក់ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព​ក្នុង​ពេល​ខាងមុខ ព្រម​ទាំង​បាន​ទទួល​នូវ​រង្វាន់​លើក​ទឹក​ចិត្ត​ថែម​ទៀត​ផង។ បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​របស់​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា។

សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិឆ្នាំ២០១៧​នេះ បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស​A មាន​ចំនួន ៤២៤នាក់ និទ្ទេស​B ចំនួន​ ២ ៤៦៤នាក់ និទ្ទេស​C ចំនួន​ ៥ ០០០នាក់ និទ្ទេស​ D ចំនួន​ ៩ ១២៣​នាក់ និង​និទ្ទេស​ E ចំនួន ៤៦ ៦៥៧នាក់៕