តើមានរឿងអ្វី បានជាលោក ជំទាវ ម៉ៅ ចំណាន បញ្ចេញពាក្យពេចន៍ទាំងនេះ?

0
93

ភ្នំពេញ៖ ប្រិយមិត្ត ដែលតែង ស្រលាញ់ និងចូលចិត្ត លោកជំទាវ ម៉ៅ ចំណាន ដែលជាអតីតសិល្បការិនី ពេលនេះ លោក ជំទាវ បានលេងហ្វេសប៊ុកហើយ ដើម្បី ចែកចាយ នូវរូបថតស្អាតៗរបស់លោកជំទាវ ជាមួយនឹងក្រុមគ្រួសារ។

គួរបញ្ជាក់ផងដែរថា តាំងពីដើមមក លោកជំទាវ មិនដែលលេងហ្វេសប៊ុកប៉ុន្មានទេ គឺលេងតែ បណ្តាញសង្គម អ៊ីនស្តាក្រាមតែប៉ុណ្ណោះ ក៏ព្រោះតែ លោកជំទាវ ចង់ប្រើជីវិតបែបឯកជន មិនចង់បញ្ចេញរូបថតផ្សេងៗ។

ប៉ុន្តែថ្មីៗនេះ លោក ជំទាវ ម៉ៅ ចំណាន បានធ្វើឲ្យ មហាជនមានការភ្ញាក់ផ្អើល ដោយឃើញ បង្ហោះរូបថតលក្ខណៈគ្រួសារ ពេលដើរកម្សាន្តតាមបណ្តាប្រទេស។

មិនតែប៉ុណ្ណោះ លោកជំទាវ ក៏ថែមបញ្ចេញពាក្យពេចន៍ នៅលើរូបថតផងដែរ ដែលហាក់ជា ចង់បង្ហាញពីអារម្មណ៍របស់លោកជំទាវ ក្នុងជីវិតគ្រួសារ។

ក្នុងនោះដែរ លោក ជំទាវ បានសរសេរថា៖

«សូមអរគុណមីងពូ បងស្រីបងប្រុស មិត្តភក្តិបងប្អូន សូមផុសផ្ញើរូប តែពីរនាក់យាយតាខ្ញុំ ពីប្រទេសសឹង្ហបុរី បន្ទាប់ពីត្រឡប់មកពីទទួលពានរង្វាន់ ហើយជូនរង្វាន់ស្វាមីវិញ ដោយកំដរ និងជូនគាត់ពេលសម្រាកពីការងារ ក៏ដូចជាមុននឹងបន្តបេសកម្ម next trip។ អានទុកជាការកម្សាន្ត ពេលចុងសបា្តហ៍។ ខ្ញុំរីករាយក្នុងការទទួលយកមិត្តចូលមកក្នុងជីវិតរបស់ខ្ញុំ តែខ្ញុំមិនដែលបង្កើតសត្រូវម្តងណាទេ ហើយក៏មិនមានពេលទៅស្អប់អ្នកនោះដែរ…អ្នកកាន់តែធ្វើមកលើខ្ញុំ គឺអ្នកនោះកំពុងដុតខ្លួនឯង អត់មានពេលស្រលាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួនអ្នកទេ តែខ្ញុំវិញ អត់ពេលទំនេរតបតទេ មានតែពេលដើរតាមបម្រើស្វាមីខ្ញុំ ធ្វើជាអ្នកបម្រើកូនៗរបស់ខ្ញុំ គ្រួសារខ្ញុំ ចូលរួមរីករាយជាមួយសង្គមខ្ញុំ ព្រមទាំងអ្នកដែលចូលចិត្តខ្ញុំ ស្រលាញ់ខ្ញុំ ហើយឆ្លៀតពេលសិក្សាដើម្បីBUILD UP MYSELF ។ ហើយអ្នកកាន់តែធ្វើមកលើខ្ញុំ ខ្ញុំកាន់តែទទួលបានភាពកក់ក្តៅពីស្វាមីខ្ញុំ ព្រោះគាត់គិតថា ភាពកក់ក្តៅទាំងនោះមិនទាន់គ្រប់គ្រាន់ទេ ទើធ្វើឲ្យមានការខ្វះចន្លោះប្រហោង ទើបធ្វើឲ្យមានខ្យល់ចូលបាន។ ដូច្នេះ ស្វាមីកាន់តែរុញបន្ថែម ឲ្យដល់កំពូលម៉ង។ អ្នកកាន់តែធ្វើមកលើខ្ញុំ ខ្ញុំកាន់តែទទួលបានផលដោយមិនបាច់ប្រឹង មន្តស្នេហ៍ ភាពទាក់ទាញ ភាពជំនឿជឿជាក់ ទុកចិត្ត រឹតតែត្រូវបានបន្ថែមឡើងទ្វេដង។ រីករាយ ថ្ងៃចុងសបា្តហ៍ទាំងអស់គ្នា let’s call it a day»៕

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះ សាររបស់ លោក ជំទាវ?

លោកជំទាវ ម៉ៅ ចំណាន និងស្វាមី ឧកញ៉ា គិត ម៉េង
លោកជំទាវ ម៉ៅ ចំណាន និងស្វាមី ឧកញ៉ា គិត ម៉េង
លោកជំទាវ ម៉ៅ ចំណាន និងស្វាមី ឧកញ៉ា គិត ម៉េង
លោកជំទាវ ម៉ៅ ចំណាន និងស្វាមី ឧកញ៉ា គិត ម៉េង
លោកជំទាវ ម៉ៅ ចំណាន និងស្វាមី ឧកញ៉ា គិត ម៉េង
លោកជំទាវ ម៉ៅ ចំណាន