ពេលដាក់ជិតគ្នាបែបនេះ ទើបដឹងថាក្មួយស្រីដេននី ក្វាន់ ស្រស់ស្អាតខ្លាំង ដូចតារាថៃ YaYa! (មានវីដេអូ)

0
77

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ក្មួយស្រីរបស់តារាសម្តែងស្រីកញ្ញា ដេននី ក្វាន់ កាន់តែធំឡើង ហើយបើក្រឡេកទៅមើលពីរូបសម្រស់វិញក៏កាន់តែស្រស់ស្អាតខ្លាំងពីធម្មជាតិ។

មិនតែប៉ុណ្ណោះ ស្នាមញញឹមរបស់កុមារីរូបនេះ ក៏មានភាពទាក់ទាញគួរឱ្យស្រលាញ់ មិនធម្មតាដែរ នៅពេលគេពេលញញឹមម្តងៗ។

ក្មួយស្រីកញ្ញា ដេននី ក្វាន់

ជារឿយៗក្មួយស្រីកញ្ញា ដេននី ក្វាន់ ម្នាក់នេះ តែងតែទទួលបាននូវការសរសើរ ពីអ្នកគាំទ្រនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជានិច្ច ដែលភាគច្រើនតែងតែសរសើរថាគេមានមុខមាត់ដូចតារាសម្តែងថៃកញ្ញា YaYa Urassaya និងបានហៅថា Yaya តូចផងដែរ។

ជាពិសេសពេលដាក់រូបភាពជិតគ្នា ទើបដឹងពីសម្រស់របស់អ្នកទាំងពីរកាន់តែច្បាស់។ ហើយក៏មានអ្នកខ្លះទៀតក៏យល់ថា «ល្អហួស» ក្មួយស្រីកញ្ញា ដេននី ក្វាន់ ក៏មានសម្រស់ស្រស់ស្អាតជាងតារាសម្តែងថៃកញ្ញា YaYa Urassaya ផងក៏មាន។

ខាងឆ្វេងជារូបក្មួយស្រីកញ្ញា ដេននី ក្វាន់ និងខាងស្តាំជារូបតារាសម្តែង Yaya កាលនៅក្មេង
រូបភាពទី១ជារូបក្មួយស្រីកញ្ញា ដេននី ក្វាន់ និងរូបទី២ ជាតារាសម្តែង Yaya កាលនៅក្មេង

គួរឱ្យដឹងផងដែរថាក្មេងស្រីតូចគួរឲ្យស្រលាញ់រូបនេះ គឺជាកូនស្រីសំណព្វចិត្តរបស់អ្នកនាង ចោមច័ន្ទ ដែលជាបងស្រីបង្កើតរបស់កញ្ញា ដេននី ក្វាន់។ បច្ចុប្បន្ន នាងអាយុទើបតែ៨ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ សម្រស់វិញ គឺពិតជាស្រស់ស្អាតទៅតាមបែបធម្មជាតិពីកំណើតមកតែម្តង ទាំងទម្រង់មុខ ភ្នែក ច្រមុះ បបូរមាត់ សក់ ឃើញហើយ មិនសរសើរមិនបាន៕

ក្មួយស្រីកញ្ញា ដេននី ក្វាន់
ក្មួយស្រីកញ្ញា ដេននី ក្វាន់
ក្មួយស្រីកញ្ញា ដេននី ក្វាន់
ក្មួយស្រីកញ្ញា ដេននី ក្វាន់
ក្មួយស្រីកញ្ញា ដេននី ក្វាន់
ក្មួយស្រីកញ្ញា ដេននី ក្វាន់
ក្មួយស្រីកញ្ញា ដេននី ក្វាន់
ក្មួយស្រីកញ្ញា ដេននី ក្វាន់
អ្នកនាង ចោម ច័ន្ទ និងកូនស្រី
តារាសម្តែងថៃកញ្ញា YaYa Urassaya
តារាសម្តែងថៃកញ្ញា YaYa Urassaya
តារាសម្តែងថៃកញ្ញា YaYa Urassaya