ទោះអ៊ិត សេដ្ឋា ស្លាប់ទៅបាត់មែនក៏យុគ ចិន្តា មិនដែលភ្លេច…

0
73

ភ្នំពេញ៖ ជាការពិតណាស់ ដែលរដូវកាលនេះ ជារដូវបុណ្យភ្ជុំបិណ្ឌ ដែលប្រជាជនខ្មែររមែង នាំគ្នាទៅវត្ត។

តួយ៉ាង សម្រាប់ពិធីការិនីជើងចាស់ល្បីឈ្មោះ ប្រចាំប្រទេសកម្ពុជា អ្នកនាង យុគ ចិន្តា មិនថាមមាញឹកជាមួយការងារ និងមុខជំនួញយ៉ាងណានោះទេ ក៏អ្នកនាងមិនភ្លេច ឆ្លៀតទៅវត្ត ធ្វើបុណ្យជូនអតីតដៃគូ លោក អុិត សេដ្ឋា ដែលជាពិធីករដ៏ល្អរបស់ខ្លួនដែរ។

ក្នុងនោះ អ្នកនាង យុគ ចិន្តា បានសរសេររៀបរាប់ក្នុងគណនីហ្វេសប៊ុករបស់ខ្លួនផងដែរថា៖

«ដាក់បិណ្ឌទី៥ វត្តឧត្តរាវត្តី ឧទិស្ទកុសលជូនដល់ដួងវិញ្ញាណក្ខ័ន បងប្រុស អុិត សេដ្ឋា នឹងញ្ញាតិកាប្រាំពីសន្តានដែលចែកឋានទៅ! បន្ទាប់មកក៏ឆ្លៀតពេលទៅសួរសុខទុកអំស្រីនឹងកូនៗបងសេដ្ឋានៅគេហដ្ឋានរបស់គាត់ ដែលក្នុងនោះគាត់ក៏មានមុខរបរ លក់ដូរបន្តិចបន្តួចនៅផ្ទះផងដែរ សូមកុសលផលបុណ្យទាំងអស់ដែលបានសាងក្នុងថ្ងៃនេះបានដល់អ្នកទាំងអស់គ្នាផង!»។

នេះបានចំជាមិត្តល្អនឹងគ្នាពិតមែន បើទោះបី លោក អ៊ិត សេដ្ឋា ស្លាប់បាត់ពិតមែន ក៏អ្នកនាង នៅតែធ្វើបុណ្យឲ្យដែរ៕

ព្រះសង្ឃឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធលោក អិុត សេដ្ឋា
អ្នកនាង យុគ ចិន្តា ពេលនៅវត្ត
អ្នកនាង យុគ ចិន្តា ពេលនៅវត្ត
អ្នកនាង យុគ ចិន្តា ជាមួយកូន និងកូនស្រីលោក អុិត សេដ្ឋា
អ្នកនាង យុគ ចិន្តា ពេលនៅវត្ត
អ្នកនាង យុគ ចិន្តា ពេលនៅវត្ត
អ្នកនាង យុគ ចិន្តា និងកូនស្រី
អ្នកនាង យុគ ចិន្តា ពេលនៅវត្ត
អ្នកនាង យុគ ចិន្តា និងក្រុមគ្រួសារ
អ្នកនាង យុគ ចិន្តា ចុះមកសួរសុខទុក្ខគ្រួសារលោក អិុត សេដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here