អស់លក្ខណ៍​ក្រោម​ថ្វីដៃ​សមត្ថកិច្ច​ល្បាត​ដល់​សួរនាំ​ថា​…​ធ្វើ​ជិត​១០​ដង​ហើយ

0
44

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ឃាត់ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ការ​បូ​ប​ស្ពាយ​ពី​ជន​រង​គ្រោះ​ម្នាក់​មិន​បាន​សំរេច ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៧ ម្តុំ​អគារ​៤២​ជាន់ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ហើយ​ឃាត់ខ្លួន​បាន​នៅ​ផ្លូវ​ម៉ៅ​សេង​ទុង​ជិត​នឹង​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

ជនសង្ស័យ​មានឈ្មោះ សុខ វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខ​របប​មិន​ពិត​ប្រាកដស្នាក់​នៅផ្ទះ​ជួល សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ដកហូត​ម៉ូតូ​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ស្វាយ​រៀង ១C-៨៧៣៣ ។

តាម​សម្តី​សមត្ថកិច្ច​ខណ្ឌចំការមន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ជន​រង​គ្រោះ​ម្នាក់​បាន​ជិះ​ម៉ូតូ​កង់​បី​តាម​ផ្លូវ​មុនី​វង្ស​ក្នុង​ទិស​ដៅ​ជើង​ទៅ​ត្បូង ខណៈនោះ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក់​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​មក​ពីក្រោយ​រួច​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ការ​បូ​ប​ស្ពាយ​ពី​នារី​រង​គ្រោះ​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី​តែ​មិន​បាន​សំរេច​ហើយ​ស្រប​ពេល​នោះ​ដែរ​ជន​រង​គ្រោះ​បាន​ស្រែ​កថា​«​ចោរ​ៗ» ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ហើយ​គាប់​ជួន​ពេល​នោះ​ដែរ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌចំការមន និង​កម្លាំង​អន្តរាគមន៍​ខណ្ឌ​បាន​ល្បាត​ឆ្លងកាត់​ទីនោះ​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ក៏​បាន​ដេញ​តាម​ជនសង្ស័យ​ទាំង​២​នាក់​នោះ​រហូត​ដល់​ផ្លូវ​ម៉ៅ​សេង​ទុង​ទល់មុខ​នឹង​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ស្រាប់តែ​ជនសង្ស័យ​ដួល​ម៉ូតូ​ទើប​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​អ្នក​ធ្វើ​សកម្មភាព ចំណែក​អ្នក​បើក​ម៉ូតូ​បាន​រត់គេច​ខ្លួន​បាត់ ។

ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​រូប​នោះ​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ការ​បូ​ប​ស្ពាយ​ពី​នារី​រង​គ្រោះ​ម្នាក់​ដែល​ជិះ​ម៉ូតូ​កង់​បី​ពិតប្រាកដ​មែន​តែ​ពេល​ធ្វើ​សកម្មភាព​ឆក់​មិន​បាន​សំរេច​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង ។ ហើយ​ពួក​គេ​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ចំនួន​១០​ដង់​រួច​មក​ហើយ ៕

ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​ឃាត់ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ការ​បូ​ប​ស្ពាយ​ពី​ជន​រង​គ្រោះ​ម្នាក់​មិន​បាន​សំរេច
ជនសង្ស័យ​មានឈ្មោះ សុខ វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខ​របប​មិន​ពិត​ប្រាកដ
ជនសង្ស័យ​មានឈ្មោះ សុខ វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខ​របប​មិន​ពិត​ប្រាកដ

ប្រភព : កោះសន្តិភាព