ទើបតែដឹងថាម្ចាស់បទ«បុណ្យភូមិ» សុជាតិ កាលប្រលងទី១២ បាននិទ្ទេសល្អដល់ម្លឹង!

0
49

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង លោក ជា សុជាតិ ដែលជាសមាជិកក្រុមចម្រៀងក្មេងខ្មែរ បានឆក់យកប្រជាប្រិយភាពពីមិត្តយុវវ័យ តាមរយៈបទ«បុណ្យភូមិ» ដែលជាស្នាដៃនិពន្ធរបស់កូនខ្មែរយើងផ្ទាល់។

គ្រាន់តែចេញមួយបទនេះភ្លាម កេរ្តិ៍ឈ្មោះរបស់លោក រួមទាំងក្រុមត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង ព្រោះទាំងទឹកដមសម្លេង សាច់ភ្លេងនិងអត្ថន័យនៃបទមួយនេះ ពិតជាប្លែក និងមានភាពទាក់ទាញ ។

ប៉ុន្តែប្រិយមិត្តប្រហែលជាហួសចិត្ត មិននឹកស្មានដល់ថា តារាសិល្បៈតាមបែបយុវវ័យរូបនេះ អាចទទួលបាននិទ្ទេសល្អ កាលពេលដែលលោកប្រលងទី១២ទៀតផង។

ព្រោះនៅឆ្នាំ២០១៣ និទ្ទេសB ជាកម្រិតស្ទង់ដាពិន្ទុមួយ ដែលកម្រមានសិស្សប្រលង យកបានណាស់ ប៉ុន្តែលោក ជា សុជាតិ បែរជាអ្នកអាចទាញយកពិន្ទុល្អមួយនេះបាន ដោយផ្អែកលើការខិតខំសិក្សា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ក្នុងនោះ ក៏មានអ្នកគាំទ្រលោក បានសម្ដែងការកោតសរសើរមិនដាច់ពីមាត់ ពីសមត្ថភាពនៃការសិក្សា រហូតទទួលបាននិទ្ទេសល្អបែបនេះ។

នេះក៏ជាសារដាស់តឿនដល់យុវវ័យ ឲ្យចេះស្រលាញ់ការសិក្សា ព្រោះមិនថាអ្នកជាមនុស្សសាមញ្ញ ឬជាតារា ក៏តែងតែត្រូវការចំនេះដឹងមួយនេះដែរ ហើយវាជាក៏ជាស្ពានចម្លងយើងទៅរកអនាគតភ្លឺស្វាងនាថ្ងៃមុខទៀតផង៕

ប្រតិបិត្តពិន្ទុ របស់ តារាចម្រៀង ជា សុជាតិ
តារាចម្រៀង និងជាសមាជិកក្នុងក្រុមក្មេងខ្មែរ លោក ជា សុជាតិ
តារាចម្រៀង និងជាសមាជិកក្នុងក្រុមក្មេងខ្មែរ លោក ជា សុជាតិ
តារាចម្រៀង និងជាសមាជិកក្នុងក្រុមក្មេងខ្មែរ លោក ជា សុជាតិ