មិនធម្មតា! បទថ្មី «គ្រាស្នេហ៍» របស់ ថៃ អតិជាតិបុត្រ កំពុង​តែ​​វាយប្រហារ​បេះដូង​នារីៗ ព្រោះ​តែ​តួ​​ប្រុស​សង្ហាខ្លាំង! (មានវីដេអូ)

0
41

(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេងរាងសង្ហា មានមន្តស្នេហ៍ លោក ថៃ អតិជាតិបុត្រ គេសង្កេតឃើញថា មួយរយៈនេះកំពុងតែទទួលប្រជាប្រិយភាព យ៉ាងពេញទំហឹង ពីសំណាក់អ្នកគាំទ្រ នៅក្នុងសង្គមហ្វេសប៊ុក តាមរយៈការនិពន្ធបទចម្រៀង Original Song ថ្មីៗជាច្រើន។ អ្វីដែលគូរឲ្យកត់សម្គាល់នោះ ថ្មីៗនេះ ផលិតកម្ម «វីស៊ីន ភីកឈ័រ» បានបញ្ចេញMv១បទ មានចំណងជើងថា «គ្រាស្នេហ៍» ដែលកំពុងតែវាយប្រហារបេះដូងនារីៗ ដោយសារចម្រៀងមួយបទនេះ ចូលរួមសម្ដែងផ្ទាល់ ដោយតារាចម្រៀងរូបសង្ហា ទើបនឹងរះនៅក្នុងវិស័យសិល្បៈ លោក ថៃ អតិជាតិបុត្រ ធ្វើឲ្យទស្សនិកជន មានការពេញចិត្តស្ដូក ជាមួយការសម្ដែង ចម្រៀងមួយបទនេះ ។

ជាការពិតណាស់ បទចម្រៀង «គ្រាស្នេហ៍» ជាការនិពន្ធទំនុកច្រៀង ដោយកម្លោះរូបសង្ហា មុខមានមន្តស្នេហ៍ លោក ថៃ អតិជាតិបុត្រ បានផ្ទុះការគាំទ្រយ៉ាងច្រើន លើសលុបតាំងពីបញ្ចេញចម្រៀង លើកដំបូងមកម្ល៉េះ។ «គ្រាស្នេហ៍» រៀបរ៉ាប់ពីស្នេហាយុវវ័យ របស់យុវវជនម្នាក់ ប្រឡូកចូលស្នេហាទាំងវ័យក្មេង ដោយមិនបានគិតគូរ អោយបានច្បាស់លាស់ ចុងក្រោយស្នេហាមួយនេះ ត្រូវបានបញ្ចប់ដោយតួប្រុស មានការសោកស្ដាយ យ៉ាងខ្លាំងនូវកំហុសនាពេលកន្លង។ ចំណែកឯ ទំនុកច្រៀងវិញ ក៏មានខ្លឹមសារល្អ ពេញនិយមសម្រាប់អ្នកខូចចិត្ត ហើយកម្រិតរូបភាពច្បាស់កម្រិត HD រឹតតែទាក់ទាញចិត្តទស្សនិកជន ឲ្យចង់ទស្សនាបន្ថែមទៀត។

វីដេអូចម្រៀងមនោសញ្ចេតនាមួយនេះ ផលិតឡើងដោយ Film Production ព្រមទាំង ដឹកនាំសម្ដែងដោយ លោក អ៊ុន ច័ន្ទចំរើន និង លោក រ៊ូ ណាថាវ៉ាត់ ៕

ចង់ដឹងថា «គ្រាស្នេហ៍» មានអត្ថន័យល្អបែបណា សូមទស្សនាវីដេអូចម្រៀង ទាំងអស់គ្នា៖

បទថ្មី «គ្រាស្នេហ៍» របស់ ថៃ អតិជាតិបុត្រ កំពុង​តែ​​វាយប្រហារ​បេះដូង​នារីៗ ព្រោះ​តែ​តួ​​ប្រុស​សង្ហាខ្លាំង!
ថៃ អតិជាតិបុត្រ
ថៃ អតិជាតិបុត្រ

ប្រភព :
Khmertalking