ចេះ​រក​កន្លែង​គុក​ឃើញ​…​សុំ​លេខ​ទូរស័ព្ទ​បាន​ភ្លាម​ចាប់រំលោភ​ភ្លាម

0
16

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ចាប់ខ្លួន​បន្ទាប​ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​វ័យ​១៦​ឆ្នាំ​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ភូមិ​ព្រែក​សំរោង​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ ឡាំង សុផល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​អូរ​ឬ​ស្សី ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ រៀន​ជួសជុល​រថយន្ត ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ ស​.​រ​.​ស អាយុ​១៦​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​ព្រះ ឃុំ​ព្រៃ​កក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​អង្គុយ​លេង​នៅ​មុខ​បន្ទប់​ខ្លួន​ស្នាក់​នៅ​ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​ដែល​ជួល​បន្ទប់​ស្នាក់​នៅ​ក្បែរ​គ្នា​រំលង​មួយ​បន្ទប់​ពី​ជន​រង​គ្រោះ ឃើញ​ជន​រង​គ្រោះ​នៅ​តែ​ម្នាក់ឯង​បាន​ដើរមក​សុំ​លេខ​ទូរស័ព្ទ​ជន​រង​គ្រោះ ជន​រង​គ្រោះ​ក៏​បាន​ប្រាប់​លេខ​ឱ្យទៅ​ជនសង្ស័យ បន្ទាប់​មក​ទៀត​ជនសង្ស័យ​បាន​សួរ​ជន​រង​គ្រោះ​ថា «​ក្នុង​បន្ទប់​មាន​ទូរទស្សន៍​មើល​អត់​» ជន​រង​គ្រោះ​ឆ្លើយ​ថា «​អត់​មាន​ទេ​» រួច​ហើយ​ជន​រង​គ្រោះ​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​កូន​ម្ចាស់ផ្ទះ​ស្នាក់​នៅ​ដើម្បី​មើល​ទូរទស្សន៍ ។ ពេល​នោះ​ជនសង្ស័យ​បាន​ដើរ​ចូល​តាម​ក្រោយ​ទៅ​ចាប់​ឱប និង​ខ្ទប់មាត់​ជន​រង​គ្រោះ​មិន​ឱ្យ​ស្រែក និង​បាន​រួត​ខោ​បំ​រ៉ុ​ង​ចាប់រំលោភ​តែ​ត្រូវ​ជន​រង​គ្រោះ​រើ​បំរាស់​រួច​រត់​ចេញ​មក​ក្រៅ​ស្រែកហៅ​ឱ្យ​គេ​ជួយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ប្រគល់​ឱ្យ​សមត្ថកិច្ច​តែ​ម្តង ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូល​ទៅ​ចាប់​ឱប​ជន​រង​គ្រោះ​បំណង​សុំ​រួម​ភេទ​ប្រាកដ​មែន តែ​ជន​រង​គ្រោះ​មិន​ព្រម​ក៏​បាន​រត់​ចេញ​មក​ក្រៅ​បន្ទប់​ស្រែក​ឆោឡោ​ឱ្យ​គេ​ជួយ ៕

បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​ចាប់ខ្លួន​បន្ទាប​ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​វ័យ​១៦​ឆ្នាំ​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ភូមិ​ព្រែក​សំរោង​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល

ប្រភព : កោះសន្តិភាព

LEAVE A REPLY

Please enter your comment!
Please enter your name here