ព្រោះតែភរិយាជាទីស្រលាញ់ លោក គឹម សីហា ហ៊ានធ្វើទង្វើមួយនេះដោយមិនគិតថាខ្លួនជាតារា! (មានវីដេអូ)

0
66

ជីវិតប្តីប្រពន្ធរបស់ តារាសម្ដែងស្រីសាច់សខ្ចី គង់ ចាន់ស្រីមុំ  និងលោក គឹម សីហា កាន់តែមានភាពផ្អែមល្ហែមឡើងៗជាលំដាប់ ចាប់តាំងពីពួកគេបានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ ២០១៦ មក និងរស់នៅជាមួយគ្នាយ៉ាងសុភមង្គល និងតែងតែមើលការខុសត្រូវចំពោះគ្នាទៅវិញទៅមក ធ្វើឲ្យមានមនុស្សច្រណែនមិនតិចទេ។

រូបភាព:

ក្នុងពេលកំពុងពពោះកូនដំបូង អ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានស្វាមី លោក គឹម សីហា បង្កើនការយកទុកដាក់ ថ្នាក់ថ្នម និងមិនហ៊ានបណ្តោយអោយអ្នកនាងធ្វើអ្វីទាំងអស់ និយាយរួមគឺប្តីរបស់អ្នកនាង ចាត់ទុកអ្នកនាងដូចជាម្ចាស់ក្សត្រីម្នាក់ទៅហើយ។

ជាក់ស្ថែង ព្រោះតែដឹងថាប្រពន្ធឃ្លានញាុំផ្លែស្វាយ គាប់ជួនពេលនោះ លោក គឹម សីហា ឃើញដើមស្វាយនៅផ្ទះរបស់គេម្នាក់ មានផ្លែជាច្រើនហូហៀរ លោកក៏ដាច់ចិត្តលួចបេះមកយកអោយប្រពន្ធតែម្តង ដោយមិនគិតថាគាត់ជាតារាល្បីមួយរូបឡើយ។

ក្នុងនោះ អ្នកនាង គង់ ចាន់ស្រីមុំ បានសរសេរសារបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា:

ផ្លែស្វាយផ្ទះអ្នកណាគេអោយហៀរដើម….
ដឹងថាប្រពន្ធឃ្លានចុះទៅលួចយកអោយម៉ងប៉ាៗ

ស្វាយស្នាដៃប្តីលួចបេះរបស់គេ រួមជាមួយនិងកាពិ និងអំបិលបង្គារ សៀមរាបឆ្ងាញ់កប់សេរី

អ្នកកំពុងមើលហាមស្រក់ទឹកមាត់ណា៎

ក្រោយបានដឹងហើយ មហាជនជាច្រើនបានផ្ទុះសំនើច និងសរសើរទឹកចិត្តជាស្វាមី របស់ លោក គឹម សីហា ថា គឺគួរអោយស្រលាញ់ណាស់ ឡើងស្វីត ហេតុអ្វី អ្នកនាង

គង់ ចាន់ស្រីមុំ សំណាងម្ល៉េះបានប្តីចេះយកចិត្តបែបនេះ។

រូបភាព:
រូបភាព:រូបភាព:រូបភាព:រូបភាព:រូបភាព:វីដេអូ:

រូបភាព:រូបភាព:រូបភាព:រូបភាព: