កញ្ញា ស៊ិន រ៉ូហ្សេត និយាយឈឺៗដល់អ្នកចូលចិត្តសម្លាប់ខ្លួន បន្ទាប់ពីបែកបាក់ស្នេហា អានហើយឆ្អែតបាយ!!!

0
72

ក្រោយពីបញ្ចប់តួនាទីជាចៅសង្កាត់អូរចារមក កញ្ញា ស៊ិន រ៉ូហ្សេត បានបើកហាងលក់អាហារនៅបាត់ដំបង ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃរបស់កញ្ញា។ ជាធម្មតាហាងនីមួយៗត្រូវតែចេញមុខម្ហូបថ្មីៗដើម្បីទាក់ទាញអតិថិជនអោយមកបរិភោគកាន់តែច្រើន។ តួយ៉ាងហាងរបស់ កញ្ញា ស៊ិន រ៉ូហ្សេត ក៏បានបញ្ចេញមុខម្ហូបថ្មីមួយមុខផងដែរ ដែលមានឈ្មោះថា “នំបញ្ចុក​បង្គារក្រៀមពងទាកូន” ដែលអាហារនេះ ត្រូវបានផ្សំគ្រឿងដូចជា នំបញ្ចុក បង្គារក្រៀម បន្លែ និងពងទាកូន។ ហើយថ្មីៗនេះ កញ្ញា ស៊ិន រ៉ូហ្សេត ក៏បានបន្ថែមការធ្វើនំខ្មែរ មានដូចជា នំផ្លែអាយ,នំអាកោរ, បាយដំណើប, អន្សមចេក ខ្នុរ,  នំស្លឹកស្រស់ ជាដើម ដែលមានរស់ជាតិឆ្ងាញ់ ថែមទាំងមានតម្លៃសមរម្យផងដែរ។

ងាកចេញពីមុខរបររបស់កញ្ញា ស៊ិន រ៉ូហ្សេត បន្តិចបើទោះជាកញ្ញា បញ្ឈឺធ្វើការងារបំរើរាស្រ្តក៏ដោយ ប៉ុន្តែជារឿយៗ កញ្ញា នៅតែផ្តល់ដំបូន្មានល្អៗទៅដល់បងប្អូន ជាក់ស្តែងកាលពីពេលថ្មីៗនេះ កញ្ញា បានបង្ហោះសារបែបអប់រំដល់បងប្អូនដែលចូលចិត្តគិតខ្លីបន្ទាប់ពីមានបញ្ហារឿងស្នេហា។ ខាងក្រោមនេះជាសារទាំងស្រុងរបស់កញ្ញា ស៊ិន រ៉ូហ្សេតបានលើកឡើងក្នុងបណ្តាញសង្គម Facebook ថា៖

ថាទុំទាវចុះសម្លាប់ខ្លួនព្រោះស្នេហ៍ស្មោះ!
ចុះបើគេក្បត់យើងសោះ តើយើងគួរសម្លាប់ខ្លួន
ដើម្បីមនុស្សក្បត់យើងឬអត់?
🌾🌾🌾🌾🌾
បើកហ្វេសប៊ុក ឃើញ
ប្អូនស្រីមួយចំនួនខូចចិត្ត លេបថ្នាំ ចងក សម្លាប់ខ្លួន ដោយសារគូសង្សារក្បត់ចិត្ត គួរអោយអាណិត
ប្អូនៗណាស់ តែអ្នកគួរអោយអាណិតខ្លាំងបំផុតនោះគឺឪពុកម្តាយ បងប្អូនសាច់ញាតិ ដែលអង្គុយយំ នឹកឃើញកូន បងប្អូន ឃើញអនុស្សាវរីយ៍កាលនៅរស់ជាមួយគ្នាគ្រប់ពេលវេលា។

ការសម្លាប់ខ្លួនឯងដោយប្រការណាមួយគឺរងផល
ប៉ះពាល់ដល់អ្នកនៅជុំវិញខ្លួនយើង ដូច្នេះមុនសម្រេច
ប្រថុយប្រថានដើម្បីបញ្ចប់បញ្ហា ដោយការបិទផ្លូវខ្លួនឯង គេចបញ្ហា មិនមែនជាដំណោះស្រាយទេ។

សុរបសេចក្តីមក ទាំងស្មោះ ទាំងមិនស្មោះ ដាច់ខាត
យើងមិនត្រូវសម្លាប់ខ្លួនតាម
ទេ យើងត្រូវរក្សាជីវិត
រស់នៅអោយមានន័យ មានតម្លៃ ដើម្បីខ្លួនយើង គ្រួសារយើង និងដើម្បីប្រទេសជាតិ
របស់យើង។

អានសារនេះចប់ តើអ្នកទាំងអស់គ្នាយល់ថា កញ្ញា ស៊ិន រ៉ូហ្សេត ពិតជានិយាយត្រូវដែរឬទេ?

ភ្ញៀវដែលបានទៅគាំទ្រស្នាដៃថ្មី៖ភ្ញៀវដែលបានទៅគាំទ្រស្នាដៃថ្មី៖ភ្ញៀវដែលបានទៅគាំទ្រស្នាដៃថ្មី៖ភ្ញៀវដែលបានទៅគាំទ្រស្នាដៃថ្មី៖ភ្ញៀវដែលបានទៅគាំទ្រស្នាដៃថ្មី៖ភ្ញៀវដែលបានទៅគាំទ្រស្នាដៃថ្មី៖ភ្ញៀវដែលបានទៅគាំទ្រស្នាដៃថ្មី៖ប្រភព: khnews.today