“​សួន​លិង្គ​” កំពុង​ទាក់ទាញ​ភ្ញៀវ​ដែល​មក​ទស្សនា​អូឡាំពិក​នៅ​កូរ៉េខាងត្បូង​

0
43

​ឧទ្យាន​អស្ចារ្យ​មិនធម្មតា​មួយ​ក្នុងប្រទេស​កូរ៉េខាងត្បូង កន្លែង​ដែល​អ្វីៗ​គ្រប់យ៉ាង​ឆ្លាក់​ចេញ​ជា​រាង​ដូច​លិង្គ កំពុង​ជោរជន់​ដោយ​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​កីឡា​អូឡាំពិក​រដូវរងា​នៅក្បែរនោះ​។​

​សួនឧទ្យាន​ហែ​ស៊ី​ង​ដាំង (Haesindang Park) មាន​ទីតាំងនៅ​ទីក្រុង​កំពង់ផែ ស៊ីន​ណាំ (Sinnam)​។ សួន ដែល​គេ​និយម​ហៅថា “​សួន​លិង្គ​” នេះ ជា​បូជនីយស្ថាន​មួយ​សាងសង់​តាម​រឿងព្រេង​អំពី​ព្រហ្មចារិយ៍ និង​សត្វ​ត្រី​។​

​សូម្បីតែ​បង្គោល​ភ្លើង​បំភ្លឺ​របស់​ក្រុង​នេះ​ត្រូវបាន​បង្កើតឡើង​ឱ្យចេញ​ជា​រូបរាង​ដូច​លិង្គ​ដែរ​។​

​ឧទ្យាន​នេះ​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកទស្សនា​យ៉ាងច្រើន​កុះករ​ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ព្យឹ​ង​ចាង ដែល​ចំណាយពេល​ធ្វើដំណើរ​តែ ១ ម៉ោង​ប៉ុណ្ណោះ​។​

​តំបន់​ទាក់ទាញ​នេះ​មាន​បង្គោល​ភ្លើង​លិង្គ ឆ្នេរ​លិង្គ និង បន្តោង​កណ្តឹង​លិង្គ​។ ហើយ​ថែមទាំង​មាន​កាំភ្លើង​រាង​ដូច​លិង្គ​ទៀតផង ជាមួយ​ស្លាក​សញ្ញា​ព្រមាន​មិនឱ្យ​ភ្ញៀវ​កាន់​ក្បាលកាំ​ភ្លើង​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

សួន​លិង្គ​កំពុង​ពេញនិយម​អំឡុង​អូឡាំពិក​ព្យឹ​ង​ចាង

LEAVE A REPLY

Please enter your comment!
Please enter your name here