អត់ដែលចាប់អារម្មណ៏សោះ! មិននឹកស្មានថាសម្រស់កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ស្អាតមិនចាញ់តារាពេលស្លៀក…

0
50

កន្លងមក​ទស្សនិកជន​មួយចំនួនធំ​ច្រើនតែ​ចាប់អារម្មណ៍​ទៅលើ​រូប​សម្រស់​សិល្បការិនី​ល្បីៗ ពិសេស​នៅពេលដែល​ពួកគេ​តុបតែង​ខ្លួន​ជាមួយ​រ៉ូ​ប​រាត្រីសមោសរ​នៅ​ចូលរួម​ប្រជែង​សម្រស់​គ្នា​ក្នុង​កម្មវិធី​ផ្សេងៗ​របស់​អ្នកសិល្បៈ​ម្ដងៗ ។ តែបើ​ងាក​ទៅ​ចាប់អារម្មណ៍​លើ​កីឡាការិនី​មួយចំនួន​វិញ ក៏មាន​សម្រស់​លេចធ្លោ​មិនធម្មតា​ដែរ ។

តួយ៉ាង ស៊ន សៀវ​ម៉ី មិន​ត្រឹមតែ​ជា​កីឡាការិនី​តេ​ក្វាន់​ដូ​ដ៏​ល្បីល្បាញ​មួយរូប​ធ្លាប់​នាំ​កិត្តិយស​ជូន​មាតុប្រទេស​ហូរហែ​ប៉ុណ្ណោះ​ទេ តែបើ​ក្រឡេក​ទៅ​មើលរូប​សម្រស់​នាង​វិញ ក៏​ពិតជា​ស្រស់ស្អាត​មិន​ណ​យ​ដែរ ជាពិសេស​សម្រស់ ស៊ន សៀវ​ម៉ី ត្រូវបាន​មហាជន​គ្រប់​ស្រទាប់​ចាប់អារម្មណ៍​ខ្លាំង​បំផុត​នៅពេល​នាង​តុបតែង​ខ្លួន​ម្ដងៗ ។​

ជាក់ស្ដែង ម្ចាស់​មេដាយមាស​តេ​ក្វាន់​ដូ​ដ៏​ឆ្នើម​ខាងលើ ទើបតែ​ទម្លាយ​រូបថត​ប៉ុន្មាន​សន្លឹក​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កប​រស់​ខ្លួន​គ្រង​ដោយ​ឈុត​រ៉ូ​ប​រាត្រីសមោសរ ខណៈ​ទៅ​ចូលរួម​មង្គលការ​មួយ​កាលពីពេល​ថ្មីៗ​នេះ បានបង្ហាញ​ចេញ​ឱ្យឃើញ​ពី​រូប​សម្រស់​ស្អាត​ប្លែក​ភ្នែក​មិន​ចាញ់​តារា​ល្បីៗ​ប៉ុន្មាន​នោះទេ ធ្វើឱ្យ​អ្នកគាំទ្រ​ទប់ចិត្ត​មិន​សរសើរ​មិនបាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here