នារីក្រមុំជនជាតិចិនវ័យ23ឆ្នាំ រៀបកាជាមួយមហាសេដ្ឋីឌូបៃ ក្នុងមួយខែគេអោយលុយសម្រាប់ចាយ15ម៉ឺនដុល្លា តែការបានមួយឆ្នាំនាងសុខចិត្តលែងលះដោយសារតែ……

0
13

នៅពេលដែលនឹកដល់រឿងមហាសេដ្ឋី អ្នកនឹងនឹកឃើញមុនគេដល់ក្រុង (ឌូបៃ ) ព្រោះប្រទេសនេះជាប្រទេសដែលមានការកចំណូលបានយ៉ាងមហាសាល

ថ្ងៃនេះមានព័ត៌មានបរទេសបានរាយការណ៍មកថា មាននារីជនជាតិចិនវ័យ23ឆ្នាំម្នាក់ នាងមានសំណាងណាស់ដែលមានវាសនាបានរៀបកាជាមួយមហាសេដ្ធីមានប្រាក់រាប់លាននៅក្រុង(ឌូបៃ) ប្ដីរបស់នាងមានអាយុ58ឆ្នាំ ជាមហាសេដ្ធីដែលមានលុយច្រើន ធ្វើអោយនាងក្លាយជាអ្នកស្រីប្រពន្ធរបស់មហាសេដ្ធីត្រឹមតែមួយពប្រិយភ្នែក ។

 

ប្ដីរបស់នាងជាអ្នកធូរកិច្ចខ្នាតធំ នឹងជាអ្នកធ្វើការដ្ធមានឋានៈធំផងដែរ ពេលបងនាងមកលេងម្ដងៗគេតែងតែស្វាគមន៍អោយទាហានអែអមតាមការពារសុវត្តិភាពយ៉ាងម៉ត់ចត់មើលទៅគេមានអំណាចខ្លាំងណាស់ មហាសេដ្ធីរូបនេះស្រលាញ់នាងខ្លាំងណាស់ ចំណែកនាងក៏ស្រលាញ់ប្ដីខ្លាំងដូចគ្នា សម្រាប់លុយចាយជាប្រចាំខែ លោកមហាសេដ្ធីអោយលុយនាង15ម៉ឺនដុល្លាសម្រាប់ចាយទៅផ្សានឹងទិញរបស់ប្រើប្រាស់ផ្ទាល់ខ្លួន ។

មើលទៅជីវិតនាងគឺមានអ្វីគ្រប់យ៉ាងតែម្ដងរឿងលុយចាយវាយ តែមានរឿងមួយដែលធ្វើអោយនាងពិបាកចិត្តនឹងមិនអាចទទួលយកបាន គឺនាងត្រូវតែធ្វើតាមប្រពៃណីនឹងសាសនារបស់គេ នៅពេលដែលរៀបការួចហើយ នាងត្រូវតែស្លៀកពាក់ជិតៗនឹងបិតមុខមាត់សល់តែភ្នែក មុននឹងចេញដើរទៅណា ហើយមហាសេដ្ធីចូលចិត្តធ្វើអ្វីប្លែកៗ សត្វដែលគេចញ្ចិមមិនមែនសត្វឆ្កែឆ្មាអីនោះទេ ចញ្ចឹមឡើង ខ្លា តោ សត្វចម្លែកជាច្រើនទៀត នាងត្រូវតែប្រតិបត្តិខ្លួនរៀនរស់នៅតាមរបៀបគេអោយបាន។

ហើយវាក្លាយជាបញ្ហាសម្រាប់នាងជាខ្លាំង ព្រោះនាងធំឡើងជាមួយនឹងភាពបើកចំហធ្វើអ្វីក៏បានតាមចិត្ត តែត្រូវមកផ្លាស់ប្ដូទំលាប់នឹងច្បាប់របស់ប្រទេសនេះ ធ្វើអោយនាងមានអារម្មណ៍ថា ខ្លួនដូចជាត្រូវគេឃុំឃាំងជាខ្លាំង ក្រៅពីនេះប្ដីនាងក៏មានភារកិច្ចអោយនាងធ្វើ គឺការមានកូនអោយឆាប់បំផុត បន្ទាប់ពីរៀបកាជាមួយលោកមហាសេដ្ធីបាន1ឆ្នាំ ធ្វើអោយនាងមានអារម្មណ៍ថាមិនអាចទ្រាំបាន ទោះបីជានាងបានរៀបកាជាមួយមហាសេដ្ធី តែជីវិតនិងការស់នៅរបស់នាងមិនដូចអ្វីដែលបានគិត ទើបនាងសម្រេចចិត្តលែងលះនឹងសុំមកស្រុកវិញប្រើជីវិតថ្មីបែបមិនទើសក្បាលនរណា។

អានបន្ត៖ ចោរលួចឡានទៀតហើយ! ចោរសម័យថ្មីនាំគ្នាជិះឡាន មកលួចឡានគេចតចោលនៅក្រៅផ្ទះ (មានវីដេអូ)

មួយរយៈចុងក្រោយនេះគេសង្កេតឃើញមានករណីលួចរថយន្តកំពុងតែមានកើតឡើងច្រើន ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលឧស្សាហ៍ចតរថយន្តទុកចោលមុខផ្ទះមានការព្រួយបារម្ភយ៉ាងខ្លាំង។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានករណីលួចរថយន្តមួយគ្រឿងទៀតម៉ាក ដែលបានចតទុកចោលនៅមុខផ្ទះ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១ និង៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។

រថយន្តដែលត្រូវចោរលួចម៉ាក Highlander ស៊េរីឆ្នាំ 2005 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AL-6409។ តាមរយៈខ្សែវីដេអូនោះគេឃើញក្រុមចោរជិះរថយន្តមកធ្វើសកម្មភាពលួចរថយន្ត ដែលគេទុកចោលនៅក្រៅផ្ទះតែម្តង។ ដូចនេះ​ បើបងប្អូនបានប្រទះឃើញឡាននេះ សូមទំនាក់ទំនងមកកាន់លេខ 077 ​412 421 ម្ចាស់រថយន្តនឹងមានជូនជាសាគុណជាទីគាប់ចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here