មកនៅស្រុកគេហើយ ហានប្រើកាំភ្លើងទៀត សាហាវម៉ង… សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ៩នាក់ ក្នុងករណី….

0
11

ភ្នំពេញ ៖ កាលពីវេលាម៉ោង១​យប់​រំលងអធ្រាតឈានចូលថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិត​នៅមុខ​ច្រកចូល​បុរី​ញូ​ថោ​ន ភូមិ​ព្រៃទា សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ កម្លាំង​នគរបាល​ខណ្ឌ​ដើរល្បាត បានប្រទះឃើញ​ជន​ជាតិចិន២នាក់ កំពុង​ជិះ​ម៉ូតូ​ សមត្ថកិច្ចសង្ស័យ​ ក៍ហៅ​ឆែកឆេរ ស្រាប់​រកឃើញ​កាំភ្លើងខ្លី១ដើម ម៉ាក៥៩នៅក្នុង​កាបូបស្ពាយ ក៍ធ្វើការឃាត់ខ្លួនតែម្តង ។
លុះព្រឹកឡើង កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល ផ្នែក​អន្តោ​ប្រវេ​ស​រាជធានី​ភ្នំពេញ បានចុះទៅ​ឃាត់ខ្លួន​ជនជាតិ​ចិន ដីគោក៧នាក់បន្ថែមទៀត សរុប ៩នាក់។


ជន​ដែល​ឃាត់ខ្លួន​បាន​កាលពី​យប់​ឈ្មោះ Dai Xun ភេទ​ប្រុស​ អាយុ៣៧ឆ្នាំ ​កាន់​លិខិតឆ្លងដែន EA926438 និង​ឈ្មោះ Pu yijiang ភេទ​ប្រុស​អាយុ៣០ឆ្នាំ​ គ្មាន​លិខិតឆ្លងដែន កាន់​អាវុធខ្លី១ដើម​ម៉ាក៥៩ ។ អ្នក​ទាំងពីរ​ស្នាក់​ផ្ទះជួល ក្នុង​បុរី​ញូ​ថោ​ន កន្លែងកើតហេតុ។ ចំណែក៧នាក់​ទៀត ដែល​កម្លាំង​បន្ត​ស្រាវជ្រាវ​ឃាត់ខ្លួន​នោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ ។


ជនសង្ស័យ​ទាំង២នាក់​ខាងលើ មាន​ភិនភាគ​ប្រហាក់ប្រហែល​និង​ជនសង្ស័យ ដែលបាន​បាញ់​ប្លន់​ជនជាតិ​ចិន នៅក្នុង​ហាង​សៀវភៅ ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ កាលពី​អំឡុង​ជិត១ឆ្នាំមុន ទើប​ហៅ​ឲ្យ​ឈប់ ដើ​ម្បី​ត្រួត​ពិនិត្យមើល ពេលនោះ​ជនសង្ស័យ​បាន​លូកដៃ​ចូល ក្នុង​កាបូប​បម្រុង​យក​អាវុធ ទើប​នគរបាល​ចាប់ដៃ​ជាប់​ហើយ​ទះ១ដៃ បណ្តាល​ឲ្យ​ជនសង្ស័យ ដួល​ធ្លាក់​កាំភ្លើង​ពី​ដៃ រួច​ក៏​ឃាត់​តែម្តងទៅ ។
ក្រោយ​សាកសួរ​ជនសង្ស័យ​រួច ព្រឹក​ឡើង​បាន​បន្តទៅ​ឃាត់ខ្លួន ជនជាតិ​ចិន៧នាក់​ទៀត នៅក្នុង​បន្ទប់​ជួល​ដែលជា​បក្ខពួក​របស់ពួកគេ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ៕


ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here