សុះ ម៉ាច ឡើង​ច្រៀង​ទាំង​អារម្មណ៍ មិន​នៅ​ក្នុងខ្លួន ខណៈ​ដែល​​ប្រពន្ធ​កំពុង​ឈឺពោះ​ឆ្លងទន្លេ!

0
29

(ភ្នំពេញ)៖ ពិតជារឿងដែលគួរចៃដន្យបំផុត ខណៈដែលសម្រាលកូន ឬពេលកំពុងឈឺពោះ ឆ្លងទន្លេនោះ លោក សុះ ម៉ាច ដែលមានតួនាទីជាស្វាមី បែរជាមិនបាននៅជិត ជួយផ្ដល់កម្លាំងចិត្ត មើលថែទាំភរិយា និងបញ្ចូនភរិយាទៅមន្ទីរពេទ្យទៅវិញ ដោយសារតែលោក ជាប់រវល់ឡើងច្រៀង នៅលើឆាកក្នុងកម្មវិធីច្រៀងផ្ទាល់ នៅប៉ុស្តិ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍របស់កម្មវិធី «ពេជ្រកំពុងច្នៃ» ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយទុកឲ្យប្រពន្ធឈឺពោះឆ្លងទន្លេ តែម្នាក់ឯងគ្មានប្ដីនៅជិត។

តាមការសង្កេតរបស់មហាជន លោក សុះ ម៉ាច ត្រូវបានគេមើលឃើញថា ខណៈដែលកំពុងឡើងច្រៀង នៅលើឆាកប្រគំតន្រ្ដីនោះ ហាក់មានទឹកមុខស្រពាប់ស្រពោន អារម្មណ៍មិននៅខ្លួន ដោយសារពេលវេលាដែលលោកឡើងច្រៀង ជាពេលវេលាដែលភរិយា ត្រូវសម្រាលកូនទី៣។

យ៉ាងណាមិញ ទោះបីជាគ្មានវត្តមាន លោក សុះ ម៉ាច ក្ដី ប៉ុន្តែភរិយារបស់លោក បានសម្រាលកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ ប្រកបដោយសុខភាពល្អ ទាំងម្ដាយ ទាំងកូន ដែលធ្វើឲ្យក្រុមគ្រួសារ ក៏ដូចជាសាច់ញាតិ មានអារម្មណ៍រំភើបជាខ្លាំង៕

ប្រភព៖ Khmerload

LEAVE A REPLY

Please enter your comment!
Please enter your name here