ពេលសុវត្ថិ មុនីវណ្ណ ឈរថតជិតម្តាយ ដូចជាបងប្អូននឹងគ្នាទៅហើយ

0
35

ភ្នំពេញ៖ ត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះតារាចម្រៀងវ័យក្មេង ដែលជាកូនប្រុសរបស់កំពូលតារាចម្រៀង លោកព្រាប សុវត្ថិកាន់តែមានឈ្មោះល្បីល្បាញកាន់តែខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ មិនចាញ់តារាជើងចាស់។

កូនៗលោកព្រាប សុវត្ថិ

ជាការពិតណាស់ ពីមួយថ្ងៃទៅមួយថ្ងៃឃើញសុវត្ថិ សិរីវុឌ្ឍ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ មានភាពមមាញឹកខ្លាំងមិនធម្មតា មិនថាការចួលរួមនៅក្នុងតន្ត្រីតូចធំនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែរូបសម្រស់ របស់កូនប្រុសទាំង៣របស់លោក ក៏ជាកត្តាមួយ ដែលអាចទាញយកប្រជាប្រិយភាពពីអ្នកគាំទ្រដែរ។

ងាកមកនិយាយពី សម្រស់របស់ម្តាយតារាចម្រៀងវ័យក្មេងទាំង៣វិញ ដែលជាភរិយារបស់លោកព្រាប សុវត្ថិ គឺ សម្រស់អ្នកនាងពិតជាស្អាត មិនចាញ់ក្មេងៗនោះឡើយ ។

ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះនៅក្នុងគណនីហ្វេសប៊ុករបស់សុវត្ថិ មុនីវណ្ណ បានបង្ហោះរូបភាពជាមួយនឹងម្តាយ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់ជាមួយនឹងសម្រស់ម្តាយរបស់លោក នៅពេលដែលថតជិតគ្នាបែបនេះ មើលទៅដូចជាបងនឹងប្អូនយ៉ាងដូច្នោះ៕

ប្រភព៖ Khmerload

LEAVE A REPLY

Please enter your comment!
Please enter your name here