នារីម្នាក់ទម្លាយរូបភាព ដែលនាងត្រូវបានជីតាចិត្តអប្រិយ បង្អត់អាហារ រហូតសល់ស្បែកគ្របដណ្តប់ឆ្អឹង

0
44

ជប៉ុន៖ នារីជនជាតិជប៉ុនម្នាក់ បានទម្លាយរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គម Twitter ដែលនាងត្រូវបានជីតាចិត្តអប្រិយ បង្អត់អាហាររហូតសល់ទម្ងន់ត្រឹម ១៦ គីឡូក្រាម ប៉ុណ្ណោះ។

នារីរងគ្រោះ

នារីដែលមិនស្គាល់ឈ្មោះខាងលើនេះ មានប្រភពមកពីទីក្រុង ក្យូតូ ប្រទេសជប៉ុន ធ្លាប់រស់នៅ ក្រោមការមើលការខុសត្រូវពីសំណាក់ ជីតារបស់នាងកាលពីជាង១០ ឆ្នាំ មុន។ ប្រភពពុំបានបញ្ជាក់ថា នាងមានម្តាយឪពុកនៅរស់ ឬយ៉ាងណាទេ ទើបបានជាមករស់នៅជាមួយជីតារបស់នាងបែបនេះ។

នាងបានឲ្យដឹងថា កាលពីជាង១០ ឆ្នាំមុន នាងទទួលរងការធ្វើទុក្ខបុកម្នេញជាខ្លាំង ដោយកាលនោះ  ត្រូវបានជីតារបស់នាងបង្អត់អាហារ រហូតដល់ថ្នាក់ធ្លាក់ខ្លួន​ស្គម​ស្គាំង​សល់តែឆ្អឹង។

នារីរងគ្រោះ

នារីរងគ្រោះបន្តថា រាល់ពេល​ជីតារបស់នាងតាមទាន់ ឃើញនាង​លួច​ញុាំ​ចំណី​អាហារ នាងត្រូវ​បាន​គាត់វាយដំ និងបង្គាប់ឲ្យ​ខ្ជាក់​អាហារមកវិញ។

ជាសំណាងល្អ នារីរងគ្រោះ ដែលសព្វថ្ងៃមានវ័យខ្ទង់ ២០ ឆ្នាំ ត្រូវបានគេជួយ​សង្រ្គោះទាន់ពេលវេលា និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ គ្រូពេទ្យ បានប្រាប់នា​ង​ថា ប្រសិន​បើនាងមកដល់មន្ទីរពេទ្យ យឺតត្រឹមដប់នាទីនាងប្រាកដជាដាច់ដង្ហើមស្លាប់ជាក់ជាពុំខាន។

បច្ចុប្បន្ន នារីវ័យក្មេងរូបនេះ មានសុខភាពល្អប្រសើរ​ និងមាំមួន​វិញហើយ។ យ៉ាងណា​ក្តី នាងពុំបានប្រាប់ឲ្យដឹងថា ជីតាចិត្តអប្រិយនោះ ត្រូវបានចាត់ការទៅតាមផ្លូវច្បាប់ ឬយ៉ាងណាទេ៕

នារីរងគ្រោះ (ខាងឆ្វេង) ថតជាមួយ​មិត្តសម្លាញ់របស់នាង

LEAVE A REPLY

Please enter your comment!
Please enter your name here