រវល់​ខ្សោះខ្យល់​យ៉ាងណា​ ក៏​ Pat ឆ្លៀត​នាំ​កូន​ទៅ​កម្សាន្ត​ដល់​កូរ៉េដែរ

0
29

ការងារ​កាន់​តែ​មមាញឹក​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​ណាមួយ​ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​មើល​ថែ​កូន​តែ​ម្នាក់​ឯង​ទៀត​ តារា​សម្ដែង​ Pat Napapa ស្ទើរ​គ្មាន​ពេល​សម្រាក។

ទោះ​បី​រវល់​ស្ទើរ​ស្ទះ​ខ្យល់​យ៉ាងណា​ក៏​ដោយ​ ក៏​អ្នកម្ដាយ​ដ៏​រឹង​មាំ​ Pat Napapa មិន​ចុះ​ញ៉ម​ដែរ​ ជាពិសេស​នៅតែ​ឆ្លៀត​ពេល​សម្រាប់​កូន​ប្រុស​របស់​ខ្លួន​ក្នុង​ថ្ងៃ​ពិសេស។ តារាស្រី​វ័យ​ ៣២​ឆ្នាំ​រូបនេះ បាន​នាំ​កូន​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ​ និង​មិត្តភ័ក្ដិ​ ដល់​ប្រទេស​កូរ៉េក្នុង​ឱកាស​គម្រប់​ខួប​១ឆ្នាំ​ របស់​កូន​ប្រុស។ នេះជា​លើក​ទី​ ១ហើយ​សម្រាប់​ Pat និង​កូន​ក្នុង​ប្រទេសកូរ៉េ​ ហើយ​សំខាន់​ទៅចំ​រដូវ​រងា​ទៀត។ មើល​តាម​រូបភាព​ដែល​នាង​បាន​បង្ហោះ​លើ​ គណនី​ Instagram ពិត​ជា​អាច​បញ្ជាក់​បាន​ថា​ ពួកគេ​ពិត​ជា​រីករាយ​នឹង​ពេលវេលា​ជាមួយ​គ្នានេះ​ណាស់៕

តោះ​ទស្សនា​រូបភាពដំណើរ​កម្សាន្ត​ម្ដាយ​កូន​ ២​នាក់​នេះ​ទាំង​អស់​គ្នា៖

ប្រភព៖ សប្បាយ

LEAVE A REPLY

Please enter your comment!
Please enter your name here