ឱប​គ្នា​ស្និទ្ធ​យ៉ាង​ហ្នឹង បុរស​ដែល​ធ្វើ​ខួប​ឲ្យ​ មាន សូនីតា ជា​នរណា​?

0
50

ថ្មីៗ​នេះ​តារា​ស្រី​​ដែល​មហាជន​បាន​ដាក់​ងារ​ឲ្យ​ថា​ជា រាជិនី​ក្រមា ​កញ្ញា មាន សូនីតា ត្រូវ​បាន​​​បុរស​​ប្លែក​មុខ​ម្នាក់​រៀប​ចំ​ខួប​កំណើត​​ឲ្យ ដោយ​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ជា​ខ្លាំង។ ម្នាក់ៗបាន​ដាក់​ការ​សង្ស័យ​ថា បុរស​ម្នាក់​នោះ​អាច​​​ជា គូកំណាន់ចិត្ត​របស់​នាង ត្បិត​អី​កន្លង​មក​តារា​ស្រី​​ល្បី​ស្រលាញ់​ភេទ​ដូច​គ្នា​រូប​នេះ មិន​ធ្លាប់​បង្ហាញ​​​មុខ​គូស្នេហ៍​របស់​ខ្លួន​ឲ្យ​មហាជន​បាន​ដឹង​ឡើយ។ នាង​បានបញ្ជាក់​ជា​មួយ ​​Sabay នៅ​ព្រឹក​នេះ​ថា បុរស​ម្នាក់​នោះ មិនមែន​​ជាគូកំណាន់ចិត្ត​របស់​នាង​ឡើយ ពោល​គឺ​គ្រាន់​តែ​ជា​មិត្តភ័ក្ដិ​ធម្មតា ប៉ុន្តែ​លក្ខណៈ​បែប​ស្និទ្ធស្នាល​ខ្លាំង​ប៉ុណ្ណោះ។

មាន សូនីតា ប្រាប់​ថា ខ្លួន​ និង​លោក Tang Uykheang គឺ​មិត្តភ័ក្ដិ​តែ​ម្នាក់​គត់​ដែល​បាន​កើត​ថ្ងៃ​ខែ​ឆ្នាំ​ជា​មួយ​គ្នា ហើយ​អ្នក​ទាំង២​​ស្គាល់​គ្នា​៦ទៅ៧ឆ្នាំ​មក​ហើយ ពិធី​ខួប​​កំណើត​ឧស្សាហ៍​ធ្វើ​រួម​គ្នា​ញឹក​ញាប់​ណាស់​។ “​កូន​គេ​អ្នក​ធម្មតា​ទេ​បង គ្នា​ខួប​កំណើត​មិន​ឲ្យ​មិត្តភ័ក្ដិ​គ្នា​ធ្វើ​ខួបឲ្យទេ​អី”។ មាន សូនីតា ថ្លែង​ទាំង​សំណើច។

តារា​ស្រី​ខាង​លើ​បាន​បន្ត​ឲ្យ​ដឹង​ថា ជា​​រៀងរាល់​ឆ្នាំ​ឲ្យ​តែ​ជិតដល់​ថ្ងៃ​ខួប​កំណើត​របស់​នាង​ម្ដងៗ តែងតែ​​ទទួល​បាន​ខំ​ខួប​ជា​ច្រើន ទាំង​មិត្តភ័ក្ដិ ក៏​ដូច​ជា Fans របស់​នាង​ធ្វើ​ឲ្យ ទាំង​នេះ​មិនមែន​ជា​រឿង​ចម្លែក​សម្រាប់​​ខ្លួន​ឡើយ ពោល​គឺ​​វា​បាន​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។

ជុំវិញគូកំណាន់ចិត្ត​របស់​នាង​វិញ ថា​តើ​​ខួប​កំណើត​ឆ្នាំ​នេះ​នឹង​ទទួល​បាន​កាដូ​ពី​ម្ចាស់​ចិត្ត​​​ខ្លះ? ទោះបី​ជា​មាន​ការ​ជជីក​សួ​របែប​ណា​ក្ដី មាន សូនីតា នៅ​តែ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ឡើយ។

មាន សូនីតា បាន​បោះជំហាន​ចូល​សិល្បៈ​ក្នុង​អំឡុង​ឆ្នាំ ២០០៩ តាម​រយៈ​ការ​​ប្រឡង​កម្មវិធី​ Freshie Boy&Girl ជំនាន់​ទី ៨ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ៤។ បន្ទាប់​​​មក​នៅ​ឆ្នាំ ​២០១២ ​តារា​ស្រី​មាន​កំណើត​មក​ពី​ខេត្ត កំពង់ចាម​រូប​នេះ ត្រូវ​បាន​​តារា​ចម្រៀង ម៉ុង ម៉ានិត ​ណែនាំ​ឲ្យ​ចូល​រួម​សម្ដែង​ក្នុង​រឿង “បេះដូង​អ្នក​ការពារ” របស់​ស្ថានីយ​ទូរទស្សន៍​ ស៊ីធីអិន ដែល​ដឹក​នាំ​ដោយ​អ្នក​ស្រី ពាន់ ភួងបុប្ផា។

នាង​ជាតារា​សម្ដែង​លេច​ធ្លោ​មួយ​រូប​​​ហើយ​ត្រូវ​បាន​អ្នក​គាំទ្រ​ដាក់​នាម​ជា “រាជិនី​ក្រមា​ខ្មែរ” ​ជាង​២ឆ្នាំ​មក​ហើយ។ ចំពោះ​ការ​សិក្សា​វិញ តារា​ស្រី​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា បាន​បញ្ចប់​ថ្នាក់​កម្រិត​ឧត្ដម​សិក្សា​លើ​២​ជំនាញ​គឺ ធុរៈកិច្ច និង​គ្រប់គ្រង៕

LEAVE A REPLY

Please enter your comment!
Please enter your name here