រឿងបាញ់សម្លាប់មន្រ្តីខ្មែរបីនាក់ ការពិតរឿងចែកសក្ការៈមិនត្រូវ

0
69

មណ្ឌលគិរី៖ ក្រោមសោកនាសកម្ម មន្រ្តីខ្មែរការពារព្រៃឈើចំនួនបីនាក់ ដែលបាត់បង់ជីវិតរំពេច បន្ទាប់​ពី​ខ្មាន់​កាំ​ភ្លើងបាញ់ប្រហារឥតប្រណីដៃនៅក្នុងព្រៃទឹកដីខេត្តមណ្ឌលគិរី ស្រុកកែវសីមា បន្សល់​ទុក្ខស្រ្តីមេ​ម៉ាយ​និងកូន​កំព្រា​ភ្នែកខ្មៅឲ្យរហង់។ មកដល់នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ជនសង្ស័យ​ចំនួន​៥នាក់​ដែល​ជាប់​ពាក់​ពន្ធ័និងការសម្លាប់មន្រ្តីការពារព្រៃឈើនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងនោះក៏មានមេប៉ុស្តិ៍ឃុំអូរលែ ឈ្មោះ ផល ពេញ ម្នាក់ផងដែរ ត្រូវបានចាប់ខ្លួន។Image may contain: people sitting and text

Image may contain: plant and food

Image may contain: food

ខណៈបណ្តាញផ្សព្វផ្សាយក្នុងស្រុកជាច្រើនក៏បានផ្សាយដោយស្រង់ សំដី លោកលោក​មេបញ្ជា​ការ​លើ​ផ្ទៃប្រទេស​នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់បន្ថែមថា «ករណីបាញ់សម្លាប់មន្រ្តីការពារព្រៃឈើ៣នាក់នេះ ជាដើមចមដោយសារតែមានការអនុញ្ញាតឲ្យឈ្មួញឈើជនជាតិវៀតណាមចូលមកកាប់ព្រៃឈើក្នុងទឹកដីខ្មែរ»។

Image may contain: 1 person

អ្វីដែលជាចំលើយសារភាពរបស់ជនដៃដល់ រហូតដល់បាញ់សម្លាប់មន្ត្រីទាំងបីនាក់នោះ កើតចេញពី ការចរចារគ្នាមិនត្រូវ ជាមួយជនរងគ្រោះ ទាក់ទងនឹងលុយ៥លាន ជាថ្នូរនឹងការដោះលែងឧបករណ៍ល្មើសច្បាប់របស់ជនជាតិរៀតណាម រហូតដល់ មានការបាញ់ដូចឆ្នេះ។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ក៏បានបញ្ជាក់ផងដែរថា ជនដៃដល់រូបនេះត្រូវបានកម្លាំងនគរបាលស្រុកមេមត់របស់លោក សហការជាមួយនគរបាលខេត្តមណ្ឌលគិរី ចាប់ខ្លួននៅពេលកំពុងចូលហូបគុយទាវ នៅហាងឥន្ទ្រី។Image may contain: 2 people, people sitting

LEAVE A REPLY

Please enter your comment!
Please enter your name here