លោកតាវ័យ ៨៨ឆ្នាំ ជំនះធ្វើម៉ូដែលស្រាត រហូតដល់កូនចៅកាត់កាលចោល ហើយថែមបោះពាក្យសម្តីមួយឃ្លា ស្តាប់ហើយឈឺចិត្តជំនួស (មានវីដេអូ)

0
30

ចិន៖ លោក Wang Suzhong អាយុ ៨៨ឆ្នាំ មកពីខេត្ត Chengdu ប្រទេសចិន ត្រូវកូនចៅកាត់កាលចោល បន្ទាប់ពីគាត់នៅតែបន្តការងារជាម៉ូដែលស្រាត។

លោក Wang Suzhong អាយុ ៨៨ឆ្នាំ មកពីខេត្ត Chengdu ប្រទេសចិន ត្រូវកូនចៅកាត់កាលចោល បន្ទាប់ពីលោកតានៅតែបន្តការងារជាម៉ូដែលស្រាត

លោកតា Wang បានប្រាប់ទៅកាន់ Pear Video អំពីរឿងហេតុដ៏លំបាក ដែលបានកើតឡើងចំពោះខ្លួនតាំងពីឆ្នាំ ២០១២ រហូតបណ្តាលឲ្យគាត់ក្លាយជាម៉ូដែលស្រាតបែបនេះ។

យោងទៅតាមសារព័ត៌មាន Shanghaiist បានឲ្យដឹងថា កាលនោះ គាត់រស់នៅតែម្នាក់ឯងជាមួយប្រាក់ចូលនិវន្តន៍ត្រឹមតែ ៧០០យ័ន (ប្រហែល ១១០ ដុល្លារអាមេរិក) ក្នុងមួយខែ។

លោកតា Wang បានប្រាប់អំពីរឿងហេតុដ៏លំបាក ដែលបានកើតឡើងចំពោះខ្លួនតាំងពីឆ្នាំ ២០១២

ដោយសារតែចំនួនទឹកប្រាក់នេះ មិនអាចផ្គត់ផ្គង់ជីវភាពបាន លោកតា Wang ត្រូវស្វែងរកការងារ ហើយក៏មានមហាវិទ្យាល័យមួយ ផ្តល់ការងារឲ្យគាត់ជាម៉ូដែល ឲ្យគេគូរគំនូរ។ ដូច្នេះ គាត់ក៏បានសម្រេចចិត្តដាក់ពាក្យធ្វើការងារនោះតែម្តង។

កាលនោះ គាត់រស់នៅតែម្នាក់ឯងជាមួយប្រាក់ចូលនិវន្តន៍ត្រឹមតែ ៧០០យ័ន

ជាទូទៅ សម្រាប់ការងារនេះ បើសិនជាម៉ូដែលស្លៀកពាក់ អាចរកបានប្រាក់ ៧០យ័ន (ប្រហែល១១ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ ប៉ុន្តែបើសិនជាម៉ូដែលជ្រើសរើសយកការស្រាត នឹងត្រូវបានគេបន្ថែម៣០យ័ន (ប្រហែល៤ដុល្លារ) ទៀត ទៅលើប្រាក់ឈ្នួលគោល។

ដោយសារតែចង់រកប្រាក់ឲ្យបានច្រើនតាមដែរអាចធ្វើបាននោះ លោកតា Wang ក៏បានសម្រេចចិត្តធ្វើការងារនេះតែម្តង។

មានមហាវិទ្យាល័យមួយ ផ្តល់ការងារឲ្យគាត់ជាម៉ូដែលឲ្យគេគូរគំនូរតាម

ជាក់ស្តែង ការសម្រេចចិត្តរបស់គាត់ពិតជាមិនខុសមែន។ គាត់អាចរកប្រាក់បានច្រើន ហើយថែមទាំងអាចរាប់អានមនុស្សថ្មីៗថែមទៀតផង ដែលវាបានធ្វើឲ្យគុណភាពជីវិតរបស់គាត់មានភាពប្រសើរឡើងយ៉ាងខ្លាំង។

ជារៀងរាល់ថ្ងៃ លោកតា Wang តែងតែចំណាយពេល៨ម៉ោងនៅក្នុងសាលានោះ។ ទាំងគ្រូ និងសិស្ស ពិតជាមានសណ្តានចិត្តល្អចំពោះលោកតាខ្លាំងណាស់។ ពួកគេតែងតែទិញអាហារ  និងនិយាយលេងជាមួយគាត់នៅពេលសម្រាកពីការងារ។ លើសពីនេះ លោកតាក៏ចូលចិត្តដើរមើលស្នាដៃ ដែលសិស្សៗទាំងនោះគូររូបគាត់ផងដែរ។

ដោយសារតែចង់រកប្រាក់ឲ្យបានច្រើនតាមដែរអាចធ្វើបាននោះ លោកតា Wang ក៏បានសម្រេចចិត្តធ្វើការងារនេះ

ស្របពេលដែលរឿងល្អៗបានកើតឡើងនៅកន្លែងការងារ មានរឿងដ៏សោកសង្រេងមួយបានកើតឡើងចំពោះលោកតា Wang ដែលគាត់ត្រូវប្រឈមមុខជាមួយគ្រួសារ ដោយសារតែការសម្រេចចិត្តចាប់អាជីពមួយនេះ។

កូនប្រុសម្នាក់ ក្នុងចំណោមកូនទាំងអស់របស់លោកតា បានបដិសេធដាច់ខាតចំពោះការសម្រេចចិត្តរបស់លោកតា និងដល់ថ្នាក់ប្រាប់ថា នៅពេលដែលគាត់ស្លាប់ គេនឹងមិនមកបុណ្យសពឡើយ។ កូនៗដទៃទៀត ក៏បានផ្តាច់ទំនាក់ទំនងជាមួយគាត់ដែរ បន្ទាប់ពីបានដឹងថា គាត់ក្លាយជាម៉ូដែលស្រាតបែបនេះ។

លោកតាក៏ចូលចិត្តដើរមើលស្នាដៃ ដែលសិស្សៗទាំងនោះគូររូបគាត់ផងដែរ

ទោះជាយ៉ាងណា លោកតា Wang មិនបានទទួលរងសំពាធពីកូនៗទេ។ ផ្ទុយទៅវិញ លោកតាបែរជាទទួលយកគំនិតរបស់កូនៗ ប៉ុន្តែគំនិតរបស់ពួកគេទាំងនោះ មិនបានធ្វើឲ្យលោកតាឈប់ពីការងារមួយនេះទេ ព្រោះគាត់បានរកឃើញគោលដៅជីវិត មានអ្នកជជែកលេងជាមួយ និងមានហេតុផលដែលគាត់ត្រូវរក្សារូបរាងកាយឲ្យស្អាត៕

លោកតា Wang មិនបានទទួលរងសំពាធពីកូនៗទេ

សូមទស្សនាវីដេអូខាងក្រោម៖

គាត់បានរកឃើញគោលដៅជីវិត មានអ្នកជជែកលេងជាមួយ និង មានហេតុផលដែលគាត់ត្រូវរក្សារូបរាងកាយឲ្យស្អាត
  • វីដេអូ

 

LEAVE A REPLY

Please enter your comment!
Please enter your name here