ស្រលាញ់ប្តីពេក ភរិយាសុខ ជំនោរ សុខចិត្តយកខ្នើយភួយ មកគេងកំដរក្រោមតុធ្វើការ!

0
32

ភ្នំពេញ៖បើគិតទៅរយៈពេលជាង២ខែហើយ ដែលកវីនិពន្ធល្បីឈ្មោះ លោក សុខ ជំនោរ បានរៀបការសាងគ្រួសារ យ៉ាងមានសុភមង្គល ជាមួយនឹងភរិយាវ័យក្មេងស្រស់ស្អាត។

ជាការពិតណាស់ គេតែងតែសង្កេតឃើញអ្នកទាំងពីរ កាន់តែមានភាពផ្អែមល្ហែមចំពោះគ្នា ខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនឃើញមានរឿងរកាំរកូសម្តងណាឡើយ។ ហើយអ្វីដែលរឹតតែគួរឲ្យសរសើរជាងនេះទៅទៀតនោះ គឺទឹកចិត្តភរិយាដែលមានចំពោះស្វាមី កវីនិពន្ធរូបនេះតែម្តង។

យោងតាមការបង្ហោះកន្លងមក បានឲ្យដឹងថា ភរិយារបស់លោក សុខ ជំនោរ សុខចិត្តយកខ្នើយភួយរបស់ខ្លួន ទៅគេងក្រោមតុធ្វើការរបស់ស្វាមី ដើម្បីរង់ចាំកំដរ ដែលស្វាមីខំប្រឹងអង្គុយធ្វើការដល់ជិតទល់ភ្លឺសឹងតែរាល់ថ្ងៃ ដែលធ្វើឲ្យលោក សុខ ជំនោរ មិនអាណិតភរិយាវ័យក្មេងមិនបាន៕

ភរិយាសុខ ជំនោរ សុខចិត្តវេចខ្នើយភួយ មកគេងកំដរក្រោមតុធ្វើការ ដើម្បីកំដរស្វាមី
ភរិយាសុខ ជំនោរ កំដរស្វាមីធ្វើការ
សុខ ជំនោរ និងភរិយាវ័យក្មេង
សុខ ជំនោរ និងភរិយាវ័យក្មេង
សុខ ជំនោរ និងភរិយាវ័យក្មេង
សុខ ជំនោរ និងភរិយាវ័យក្មេង
សុខ ជំនោរ និងភរិយាវ័យក្មេង
សុខ ជំនោរ និងភរិយាវ័យក្មេង

LEAVE A REPLY

Please enter your comment!
Please enter your name here