បន្ទាប់ពីរៀបការរួច លើកទីមួយដែលឃើញ សុគន្ធ និសា បង្ហោះរូបជាមួយស្វាមី

0
19

ភ្នំពេញ៖ កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ដែលជាចំណាប់អារម្មណ៍ របស់អ្នកគាំទ្រគ្រប់ស្រទាប់ អ្នកនាង សុគន្ធ និសា នៅតែអាចរក្សាតំណែងកំពូល បើទោះជាមានតារាចម្រៀងចំណូលថ្មី កាន់តែកើនឡើងក៏ដោយ។

ដោយឡែក ចាប់តាំងពីអ្នកនាង សុគន្ធ និសា រៀបការរួចមក អ្នកគាំទ្រកម្រឃើញ អ្នកនាង បង្ហោះរូបលក្ខណៈគ្រួសារនៅលើ បណ្តាញសង្គមខ្លាំងណាស់ ជាពិសេសរូបជាមួយស្វាមីរបស់អ្នកនាង តែម្តង។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ស្រាប់តែតារាចម្រៀងរូបស្រស់ម្នាក់នេះ បានបង្កភាពភ្ញាក់ផ្អើលមែនទែន ដោយរូបនាង បានបង្ហោះរូបភាពជុំគ្រួសាររបស់ខ្លួនក្នុងថ្ងៃខួបកំណើត ម្តាយរបស់អ្នកនាង ហើយជាពិសេសនោះ គេក៏សង្កេតឃើញវត្តមាន ស្វាមីរបស់អ្នកនាងដូចគ្នា។

ម៉្យាងវិញទៀត បើមកមើល រូបគ្រួសារដែលអ្នកនាងបង្ហោះជាមួយស្វាមី មើលទៅពិតជាមានសុភមង្គលមែនទែន ដែលធ្វើឲ្យអ្នកគាំទ្រ អត់ទ្រាំមិនសរសើរមិនបាននោះទេ៕

សុគន្ធនិសា និង ស្វាមី
សុគន្ធនិសា និងម្តាយ
រូបភាពគ្រួសារដែលសុគន្ធ និសាបង្ហោះ
រូបភាពគ្រួសារដែលសុគន្ធ និសាបង្ហោះ

LEAVE A REPLY

Please enter your comment!
Please enter your name here