ចុះ​ទៅ​ផ្ទាល់​ទើប​ដឹង​ថា យួន​ធ្វើ​ផ្លូវ​ចូល​មក​ដឹកឈើ ក្រោយ​បាញ់​សម្លាប់​មនុស្ស​៣​នាក់

0
56

មណ្ឌលគិរី ៖ រហូត​មក​ដល់​ពេល​នេះ ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​តាម​ចាប់ខ្លួន​ពី​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ខណៈ​មនុស្ស​ចំនួន​៥​នាក់ ជា​សាក្សី ត្រូវ​បាន​គេ​រាយការណ៍​ថា ត្រូវ​បាន​កោះ​អញ្ជើញ​ទៅ​សួរនាំ​នៅ​ស្នងការដ្ឋាន នគរបាល​ខេត្តមណ្ឌលគិរី ដើម្បី​ប្រមូល​ព័ត៌មាន​នៃ​ការ​បាញ់ប្រហារ​នេះ ។

នាយ​នគរបាល​ប៉ុស្តិ៍​អូរ​លែ លោក ផល ពេញ បូក​រួម​ទាំង​ឈ្មោះ កើត វេហា និង​ឈ្មោះ ងួ​រ ជាម​ន្ដ្រី​យោធា​ការពារ​ព្រំដែន​នៅ​តំបន់​អូរ​រ​លែ ដែល​រង​ការ​ចោទ​ថា បាន​បាញ់​សម្លាប់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, មន្ត្រី​ឧ​ន្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី និង​បុគ្គលិក​អង្គការ WCS បាន​និង​កំពុង​រត់គេច​ខ្លួន លើកលែងតែ មន្ត្រី​យោធា​ការពារ​ព្រំដែន​ឈ្មោះ កើត វេហា ហៅ ឆៃ ត្រូវ​បាន​ចាប់ខ្លួន​បាន​ហើយ​កាលពី​យប់​ថ្ងៃ​ទី​៣១ មក​រា ២០១៨ ។

ដោយឡែក​សម្រាប់​គណៈ​ក​មា្ម​ធិ​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​មួយ​ក្រុម ដែល​បាន​ចុះ​ទៅ​ប្រមូល​ព័ត៌មាន​ពេញ​មួយ​ថ្ងៃនេះ ក្រោយ​ពី​មាន​ករណី​បាញ់ប្រហារ​សម្លាប់​មនុស្ស​បី​នាក់ ក៏​មិន​ទាន់​មាន​លទ្ធផល​នៅឡើយ​ទេ ។

ឧត្តមសេនីយ៍ឯក ហុង វិ​ណុ​ល មេបញ្ជាការ​រង នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សមាជិក​គណៈកម្មាធិការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ បាន​ប្រាប់​ថា ខាង​គណៈកម្មាធិការ​ថ្នាក់​ជាតិ​បាន​ចុះ​ទៅ​ប្រមូល​ព័ត៌មាន និង​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​ពេញ​មួយ​ថ្ងៃនេះ ហើយ​ក៏​បាន​សួរនាំ​មនុស្ស​ចំនួន​៥​នាក់​ផង​ដែរ​ដែល​ជា​សាក្សី ។

បើ​តាម​ឧត្តមសេនីយ៍ ហុង វិ​ណុ​ល បាន​ឲ្យ​ដឹង​ថា សម្រាប់​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​នេះ នៅ​មិន​ទាន់​បង្ហាញ​នោះ​ទេ ដោយ​រង់ចាំ​ការ​ស្រាវជ្រាវ​ចប់​សិន ហើយ​ការងារ​នេះ​នឹង​បន្ត​នៅ​ស្អែក​ទៀត ។

តែ​ទោះជា​យ៉ាងណា​លោក ហុង វិ​ណុ​ល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើ​សេចក្តីរាយការណ៍ អំពី​វៀតណាម ធ្វើ​ផ្លូវ​ចូល​មក​ដឹកឈើ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា តាម​ក្រោយ​ស្នាក់​ការ​បរិស្ថាន ដែល​នៅ​បិទ​បាំង​ពីមុខ ។

សូម​បញ្ជាក់​ថា ការ​បាញ់ប្រហារ​នេះ​បាន​កើតឡើង​នៅ​ចំណុច​ប៉ុស្ដិ៍​អូរ​រ​លែ ក្នុងភូមិ​សាស្ដ្រ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី នៅ​ចន្លោះ​ម៉ោង​៤ ទៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៨ បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់ រួម​មាន​៖ មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​, មន្ដ្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​បុគ្គលិក​អង្គការ​សមាគម អភិ​រក្សា​សត្វព្រៃ Wildlife Conservation Society (WCS) ៕

Video Player

00:00
01:27

LEAVE A REPLY

Please enter your comment!
Please enter your name here