ត្រឹម ២ខែ ពីកម្មករចិញ្ចឹមបង្កងនៅប្រទេសថៃ ក្លាយជាតារាចម្រៀង ឡើងឆាកក្រៅប្រទេសជាមួយតារាល្បីៗ (មានវីដេអូ)

0
115

វាសនាមនុស្សពិតជាពិបាកយល់មែន ដូចករណីលោក ខេង គុយលី ដែលកាលពី ២ខែមុន លោកគឺជាកម្មករចិញ្ចឹមបង្កងនៅឯប្រទេសថៃ ស្រាប់តែឥឡូវនេះបានក្លាយជាតារាចម្រៀង អ្វីកាន់តែអស្ចារ្យទៀតនោះ ក្នុងពេលខាងមុខនេះលោកត្រូវបានចេញទៅប្រគុំតន្ត្រីនៅឯប្រទេសកូរ៉េជាមួយកំពូលតារាចម្រៀងល្បីៗ ដូចជាលោក ខេមរៈ សិរីមន្ត ខេម និង​មាស សុខសោភា ជា​ដើម។

ក្នុងនោះផងដែរ លោកបានលើកឡើងក្នុងបណ្តាញសង្គមថា « សូម្បីតែយល់សប្តិ ក៏នឹកមិនដល់ដែរ អារម្មណ៍ខ្ញុំពេលនេះ មិនដឹង​យក​អី​មក​​និយាយឲ្យត្រូវទេបង ធ្លាប់តែធ្វើជាអ្នកឲ្យចំណីបង្កងនៅស្រុកថៃ ខ្ញុំមិនដែលគិតទេថា ថ្ងៃណាមួយនឹង​បាន​ទៅ​​ប្រទេសកូរ៉េ ហើយក៏រឹតតែមិនដែលស្រមៃថា បានឡើងឆាកច្រៀងជាមួយតារាល្បីៗដូចជាបង ខេមរៈ សិរីមន្ត ខេម និង មាស សុខសោភាទេ ដល់ឥឡូវក្លាយជាការពិត…និយាយទៅ ខ្ញុំដូចយល់សប្តិអីចឹងបង»។

គួររំលឹកផងដែរថា ដំបូងឡើយលោកថាដោយសារតែមានចំណង់ចំណូលចិត្តផ្នែកសិល្បៈ លោកក៏តែងតែច្រៀង Cover បទចម្រៀងរផ្សេងៗ និងថែមទាំងបាននិពន្ធបទចម្រៀងថ្មីខ្លួនឯងខ្លះផងដែរ ដើម្បីបង្ហោះចូល Facebook និង YouTube សំរាប់ទុកអោយពុកម៉ែបងប្អូនស្តាប់លេងកម្សាន្ត។

លោកបន្តទៀតថា ស្ថានភាពជីវិតរបស់លោកហាក់ផ្លាស់ប្តូរ ៣៦០ ដឺក្រេ ត្រឹមរយៈពេលមិនដល់ ២ខែផង លោកបានផ្លាស់ប្តូរពីការងារចិញ្ចឹមបង្កង មកធ្វើការជាមួយឧញ្ញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា។ លោកបានបន្តទៀតថា «ខ្ញុំចង់និយាយថា អរគុណបងណាវ៉ាត្រា ខ្លាំងណាស់ អ្វីៗដែលបានកើតឡើង គឺខ្ញុំដូច​ទើប​ភ្ញាក់ពីដេកអីចឹង របស់ដែលធ្លាប់តែនៅភក់ជ្រាំ ត្រូវគាត់រើសយកមកលាងទឹក ហើយតម្កល់ជារបស់សំខាន់ ខ្ញុំ ពិតជាមិនដែលស្រមៃទេ ហើយក៏រឹតមិនដែលគិតទៀតថា បានទៅប្រទេសកូរ៉េថែមទៀត»។

រូបភាពរូបភាពរូបភាព

វីដេអូ៖

LEAVE A REPLY

Please enter your comment!
Please enter your name here