សម្តេចក្រុមព្រះ តែងតាំងអ្នកជំនួញចិនម្នាក់ជាអនុប្រធានគណបក្ស ហ្វ៊ុនស៊ិនប៉ិច

0
42

(​ភ្នំពេញ​)៖ មន្ត្រីជាន់ខ្ពស់​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន​ទម្លាយ​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា នេះ​ថា សម្តេច​ក​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បានតែងតាំង​លោក ចាក់ គី​សែ ដែលជា​ជនជាតិ​ចិន​ជា​អនុប្រធាន​គណបក្ស ហ្វ៊ុនស៊ិនប៉ិច​។ ហើយ​ការតែងតាំង​នេះ បានធ្វើ​ឲ្យ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៅក្នុង​ជួរ​បក្ស​មាន​ការមិន​ពេញចិត្ត​នោះទេ​។

​ប្រភព​ដដែល​បាន​បន្តថា លោក​យឹម សា​វី អគ្គលេខាធិការ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច គឺជា​អ្នក​នាំ​លោក ចាក់ គី​សែ មកជួប​សម្តេចក្រុមព្រះ និង​បាន​សុំ​ឲ្យ​តែងតាំង​លោក ចាក់ គី​សែ ជា​អនុប្រធាន​គណបក្ស​។ ហើយ​លោក​ចាក់ គី​សែ គឺជា​អ្នកជំនួញ​ចិន​ម្នាក់​។​

​ទាក់ទង​ករណីនេះ លោក​ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​ដោយ​ទូរស័ព្ទ​ចូល​មិនមាន​​អ្នកទទួល​។​

​ចំណែក​លោក​យឹម សា​វី អគ្គលេខាធិការ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា ទាក់ទង​ករណីនេះ លោក​មិន​បានដឹង​ទេ​។ ដោយ​លោក​បញ្ជាក់ថា “​ខ្ញុំ​ដូចជា​មិនបាន​ដឹង​ដែរ ប៉ុន្តែ​មិនមែន​តាមរយៈ​ខ្ញុំ​ទេ ខ្ញុំ​អត់​ដឹង​ទេ​”៕​ដោយ​៖​មុនី​រ័ត្ន​/sn​ http://www.rasmeinews.com