ថ្ងៃនេះនាយព្រែក ទម្លាយចរិតពិតរបស់ ទេព រិនដារ៉ូ ពេលកំពុងថតកុនជាមួយគ្នា

0
16

ភ្នំពេញ៖ បច្ចុប្បន្ននេះតារាសម្តែង និងជាពិធីករវ័យក្មេងលោក ខេង រតនៈ ហៅនាយព្រែក ពិតជាមាន ភាពមមាញឹកជាមួយនឹងការងារ ក្នុងវិស័យសិល្បៈយ៉ាងខ្លាំង។

ជាពិសេសគឺតែងឃើញនាយព្រែក ចេញសម្តែងខ្សែភាពយន្តថ្មីៗជាច្រើនរឿងនៅក្នុងស្រុកឱ្យផលិតកម្មនានាជាបន្តបន្ទាប់​ ក្រៅពីតួនាទីជាពិធីករតាមប៉ុស្តិ៍ទូរទស្សន៍។

ជាក់ស្តែងនៅថ្ងៃនេះផ្ទាល់ លោកក៏បានថតសម្តែងនៅក្នុងរឿង «ធនញ្ជ័យ» ឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៥ផងដែរ ជាមួយនឹងតារាៗប្រុសស្រីជាច្រើនរូបទៀត។

នៅក្នុងនោះនាយព្រែកស្រាប់តែបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទាំងរៀបរាប់ប្រាប់ពីចរិតរបស់តារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ នៅលើហ្វេសខ្លួនទាំងស្រុងដូច្នេះថា៖

«លោកពូ ទេព រិនដារ៉ូ ជារៀមច្បងសិល្បៈម្នាក់ ដែលគួរឱ្យគោរពស្រលាញ់ និងមានការកោតសសើរពីសិល្បៈទូទៅ ពេលបានថតកុនជាមួយគាត់ ខ្ញុំរឹតតែយល់ថាគាត់លើសពីអ្វីដែលគេនិយាយដូចជា៖ គោរពម៉ោងពេល ឱ្យតម្លៃការងារ រួយរាយរាក់ទាក់ មិនរអ៊ូរទាំនឹងការងារ មិនចេះប្រកែប្រកាន់ច្រើន តែងតែផ្តល់ដំបូន្មាន និងបទពិសោធន៍របស់គាត់ដល់ខ្ញុំ ខ្ញុំថតជាមួយគាត់តាំងពីខ្ញុំមានអាយុ១៤ឆ្នាំ គាត់នៅតែដដែលមិនប្រែប្រួល និយាយរួមគាត់ជា Idol ខ្ញុំទាំងអត្តចរិត និងការងារ Respect And Love»

មិននឹកស្មានថាលោក ទេព រិនដារ៉ូ មានចរិតពិតល្អដូច្នេះសោះ ហើយស្ថិតនៅក្នុងការងារសិល្បៈជាតារាភាពយន្ត អស់រយៈពេលជាច្រើនកន្លងមកឆ្នាំនេះ លោកក៏មិនដែលមានលេចឮរឿងអាស្រូវមិនល្អម្តងណាឡើយ៕

ទស្សនាកម្រងរូបភាពខាងក្រោមដូចតទៅ៖ 

LEAVE A REPLY

Please enter your comment!
Please enter your name here