ពិតជាសាហាវមែន! សុខ សុមាវតី ក្នុង MV ថ្មី សូម្បីប្តីមិត្តភ័ក្រ្តក៏មិនលើកលែង

0
23

រាជធានីភ្នំពេញ៖ បទចម្រៀង «នឹកបង៥០%ផង» របស់លោក អេន ឌី ចេញប្លង់ថ្មីៗនេះ មើលទៅពិតជាញាក់សាច់ មិនសរសើរមិនបាន ព្រោះការសម្តែងក្នុង MV ថ្មីនេះលោកបានជ្រើសរើសស្រីស្អាតពីររូប គឺអ្នកនាង សុខ សុមាវតី និង ឌុច លីដា មកបញ្ចេញសម្រស់ស្រស់សិចស៊ីមិនធម្មតាមែន។ ក្នុងបទចម្រៀងនេះ បើទោះបីជាបានបង្ហាញនូវឈុតឆាក ឱបថើបដូចពិតៗ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺតារាសម្តែងស្រី និងជាពិធីការិនីទូរទស្សន៍ផងនោះគឺអ្នកនាង សុខ សុមាវតី បានផ្លាស់ប្តូរទាំងស្រុង ពីតារាសម្តែងក្រមិចក្រមើម ម្ញិកម៉្ញក់ បែរក្លាយជាស្រីពិសពុល ល្បិចហួសថ្លែង ដល់ថ្នាក់ដណ្តើមមនុស្សប្រុសដែលជាគូសង្សាហ៍របស់មិត្តភ័ក្រ្តដ៏ជិតដិតរបស់នាង ដែលសម្តែងដោយកញ្ញា ឌុច លីដា ។ ពាក្យមួយឃ្លាដែលអ្នកនាង សុខ សុមាវតី បានពោលទៅកាន់មិត្តសម្លាញ់ដែលមកទាន់នាងកំពុងតែផ្អែមល្ហែមជាមួយប្តីមិត្តភ័ក្រ្តនោះពិតជាញាក់សាច់ ។ នាងសម្តែងឬកដូចកំសត់ណាស់អញ្ចឹង តែបែរជាខ្សឹបប្រាប់មិត្តសម្លាញ់របស់នាងថា «ប្តីមិត្តភ័ក្រ្តមិនសំខាន់ សំខាន់គ្នាចង់បាន» ។

សូមបញ្ជាក់ថា ក្នុងបទចម្រៀង «នឹកបង៥០%ផង » គឺជាបទចាស់របស់ លោក អេន ឌី តែលោកបាន យកមកកែច្នៃឡើងវិញ ។ ក្រោយសម្រិតសម្រាំងលម្អិតរបស់ក្រុមការងាររួចមក ធ្វើអោយអ្នកទស្សនាមានការជក់ចិត្តជាងមុន។ តោះ! នៅចាំអីទៀត ទស្សនាបទចម្រៀងនេះថាតើ សុខ សុមាវតី សាហាវដល់ថ្នាក់ណា៖

សុខ សុមាវតី ក្នុង MV ថ្មី សូម្បីប្តីមិត្តភ័ក្រ្តក៏មិនលើកលែង

LEAVE A REPLY

Please enter your comment!
Please enter your name here