រូបថតមួយសន្លឹកពី ឱក សុគន្ធកញ្ញា ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថាកម្រនឹងឃើញ

0
9

កញ្ញា ឱក សុគន្ធកញ្ញា គឺជាកំពូលតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សាមាស ដែលសព្វថ្ងៃនេះ កញ្ញា បានឆក់ការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនមិនតិចនោះទេ នឹងទទួលបានការងារជាច្រើននៅក្នុងដៃ ដូចជាចេញទៅខនសឺតនៅតាមបណ្ដានានា ជាពិសេសទទួលបានការថតស្ពតធំៗជាច្រើន។ យើងក៏បានដឹងដែរថា កញ្ញា ឱក សុគន្ធកញ្ញា តែងតែបានត្រូវគេអញ្ជើញទៅច្រៀងនៅក្នុងពិធីមង្គលការធំៗជាច្រើន។ក្នុងនោះ កាលពីម្សិលមិញនេះនៅក្នុងគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះបានបង្ហោះរូបជាមួយនឹងតារាផ្សេងទៀតដែលបានចូលរួមនៅក្នុងកម្មវិធីមង្គលការ។ ដោយនៅក្នុងរូបនោះយើងឃើញមានវត្តមានរបស់ ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន, លោក ជា វណ្ណារិទ្ធិ, កញ្ញា Ema អ្វីដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាងគេនោះគឺ មួយសន្លឹកដែល កញ្ញា ឱក សុគន្ធកញ្ញា បានថតជាមួយនឹងតារាចម្រៀងនៅផលិតកម្មថោន នោះគឺ កញ្ញា មាស សុខ សោភា។ ដែលរូបអ្នកនាង ទាំងពីរត្រូវបានបណ្ដាអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ដោយសារតែអ្នកទាំងពីរ កម្រនឹងថតរូបជាមួយនឹងគ្នា ហើយនៅក្នុងរូបនោះដែរ ក៏ត្រូវបានអ្នកគាំទ្របានចូល Comment ជាច្រើន៕ ចង់ដឹងថាយ៉ាងណាមើលរូបខាងក្រោមនេះ៖ 

ពាក្យសម្ដីរបស់អ្នកគាំទ្រ

LEAVE A REPLY

Please enter your comment!
Please enter your name here