តារាសម្ដែងជើងចាស់ Anne Thongprasom ទោះបីជាអាយុរាងជ្រេក៏ពិតមែនតែសម្រស់នៅតែស្អាត

0
23

តារាសម្ដែងស្រីជើងចាស់គឺ Anne Thongprasom ដែលរូបនាង​បានប្រលូកនៅក្នុងវិស័យសិល្បៈនេះជាយូរមកហើយ ក៏មានឈ្មោះបោះសម្លេងជាខ្លាំងពីសំណាក់ទស្សនិក ជន។​ សព្វថ្ងៃនេះ តារាស្រី Anne Thongprasom ក៏ជាអ្នកដឹកនាំសម្ដែងរឿងប្រចាំស្ថានីយន៏បុស្ដិ៍លេខ ៣ទៀតផង។ ដែលនៅក្នុងនោះរូបនាង បានដឹងនាំសម្ដែងនូវរឿងល្បីជាច្រើនដូចជារឿង”រលកជីវិត” ជាដើម។ យ៉ាងណាមិញទោះបីជារូបនាង មានអាយុច្រើនក៏ពិតមែន តែតារាស្រី Anne Thongprasom នៅតែមានតែថែរក្សាសម្រស់ ក៏ដូចជារូបរាងនៅស្អាតដដែល។ជាក់ស្ដែងចូលមកដើមឆ្នាំ ២០១៨ នេះ កញ្ញា Anne Thongprasom មានអាយុ ៤១ឆ្នាំហើយ តែនៅតែមានសម្រស់ស្អាត ដោយមើលយ៉ាងណាក៏មិនដឹងថាអាយុពិត ៤១ឆ្នាំឡើយ។ គួរបញ្ជាក់ផងដែរថា កាលពីិវិស្សមកាលកន្លងមកតារាស្រីរូបនេះ បានដឹងដៃមិត្តប្រុសរបស់ខ្លួនធ្វើដំណើរដល់ប្រទេសឥណ្ឌា ដែលជាប្រទេសដែលកញ្ញា Anne Thongprasom ប៉ងជាយូរមកហើយ៕

 

ប្រភព៖ Star News

LEAVE A REPLY

Please enter your comment!
Please enter your name here