ស្ងាត់ៗ នាយចយ នាំគូដណ្ដឹងទៅថត Pre wedding ដល់ក្រុងព្រះសីហនុ

0
5

ប្រិយមិត្តពិតជាបានស្គាល់នាយចយ រួចមកដោយលោក គឺជាតារាកំប្លែងមួយរូបនៅក្នុងក្រុមរបស់នាយក្រឹម ហើយក៏ទទួលបាននូវការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិក ជន។ ហើយសព្វថ្ងៃនេះលោក ក៏កំពុងតែថតនៅក្នុងកម្មវិធីមួយផងដែរដែលមានឈ្មោះថា”ដូច្នឹងផង” ដែលមានអ្នកគាំទ្រជាច្រើនចូលចិត្តការសម្ដែងរបស់នាយចយ។ បើសិនជាយើងងាកមកមើលជីវិតឯកជនរបស់ នាយចយ វិញក៏មិនចាញ់តារាផ្សេងៗដែរ ដោយរូបលោក បានភ្ជាប់ពាក្យជាយូរមកហើយជាមួយនឹងនារីម្នាក់ដែលមានសម្រស់ស្រស់ស្អាត នឹងបណ្ដាអ្នកគាំទ្រតែងតែឃើញវត្តមានពួកគេទៅណាមកណាជាមួយគ្នា។ជាក់ស្ដែងកាលពីម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុក របស់គូដណ្ដឹងនាយចយ ក៏បានបង្ហោះរូបប៉ុន្មានសន្លឹកដែលជារូបថត Pre-widening របស់ពួកគេ ដែលមើលទៅស្វីតតែម្ដងនៅឯឆ្នេរសមុទ្រខេត្តព្រះសីហនុ ក្នុងនោះគូដណ្ដឹងនាយចយ ក៏បានបង្ហោះសារអមជាមួយថា “Pre-wedding  sexy at kps .Thanks q camera man: Bro Om Nimoun  Happy kop”៕

LEAVE A REPLY

Please enter your comment!
Please enter your name here