ករុណា ពេជ្រ បារម្ភពីសភាពជំងឺឪពុកខ្លួន ដល់ថ្នាក់យកដង្វាយទៅថ្វាយដល់ម្ចាស់ទឹកម្ចាស់ដី

0
6

យើងបានដឹងហើយថាឪពុករបស់ លោក ករុណា ពេជ្រ មានជំងឺហើយសព្វថ្ងៃលោក កំពុងតែទទួលការព្យាបាលនៅឯមន្ទីរពេទ្យមួយកន្លែង តែមើលទៅសភាពជំងឺរបស់លោក ពុំទាន់បានធូរស្បើយនោះឡើយ។ បើទោះបីជាទទួលការព្យាបាលហើយក៏ដោយ ក៏ឪពុកលោក ករុណា ពេជ្រ នៅតែមិនទាន់ដឹងខ្លួនដូចធម្មតាវិញទៀត។ ដោយតែបែបនេះហើយទើបលោក ករុណា ពេជ្រ ដល់ថ្នាក់យកដង្វាយទៅថ្វាយដល់ លោក តាម្ចាស់ទឹក ម្ចាស់ដី ដើម្បីកុំប្រកែប្រកាន់ជាមួយនឹងឪពុករបស់ខ្លួន ហើយសូមអោយឪពុកលោក​ បានដឹងខ្លួនឆាប់ៗ។ 

ដោយលោក ករុណា ពេជ្រ បានបង្ហោះរូបក៏ដូចជាសារអមជាមួយផងដែរ ថា៖”ធ្លាប់ តែមកជាមួយប៉ា ឥឡូវប៉ា ឈឺ កូនមកសែនជំនួសប៉ា ម្នាក់ឯង ដើម្បីលាមាត់ លាសម្តី ជាមួយម្ចាស់ទឹកម្ចាស់ដី ហើយសូមម្ចាស់ទឹក ម្ចាស់ដី កុំប្រកែប្រកាន់ប៉ាខ្ញុំ ហើយសូមអោយគាត់បានដឹងខ្លួនឆាប់ៗ …. បន្ទាប់ពីទទួលដង្វាយនេះហើយ”។ គួរបញ្ចាក់ផងដែរថា លោក ករុណា ពេជ្រ គឺជាតារាចម្រៀងមកពីផលិតកម្មថោន ដែលកំពុងតែមានឈ្មោះបោះសម្លេងជាខ្លាំង តែទោះបីជាលោក មានការរវល់យ៉ាងណា ក៏លោក តែងតែមកកំដឪពុកខ្លួននៅឯមន្ទីរពេទ្យជានិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here