ស្វែង សុជាតា បែបអស់ការអត់ធ្មត់ជាមួយនឹងអ្នកជំពាក់ប្រាក់អ្នកនាងមិនខ្ចីសង ………

0
19

កំពូលតារាសម្តែងជើង​ចាស់ អ្នកនាង ស្វែង សុជាតា ដែលសម្តែងជាតួស្លូត កាចឆ្នាស ដ៍ល្អសមឥតខ្ចោះ ធ្លាប់បានសម្តែងក្នុងរឿងហូលីវូដ “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” និងសម្តែងជាតួម្តាយនៅក្នុងរឿង “ទឹកចិត្តម្តាយសម័យថ្មី” ។ ដោយពោរពេញដោយបទពិសោធន៍ និងទេពកោសល្យពីធម្មជាតិ អ្នកនាងទទួលបានប្រជាប្រិយភាពមិនចេះថយចុះដោយទទួលបាននូវការថតជាខ្សែភាពយន្តថ្មីៗជាដើម។ប៉ុន្តែកាលពីប៉ុន្មានម៉ោងមុននេះអ្នកនាងស្រាប់តែសម្តែងនូវក្តីខឹងសម្បារចំពោះបុគ្គលដែលបានខ្ចីលុយរបស់នាង ប៉ុន្តែបែរជាមិនសងតាមការសន្យាទៅវិញ។ អ្នកនាង ស្វែង សុជាតា ក៏បានធ្វើការគំរាមដល់អ្នកខ្ចីលុយមិនសង ដោយទោះបីជាមិនបង្ហាញអត្តសញ្ញាណបុគ្គលរូបនោះ អ្នកនាងក៏បែបជាអស់ការអត់ធ្មត់ ដោយបានសរសេរនៅលើគណនីហ្វេសប៊ុករបស់អ្នកនាងថា៖”តែទឹកមុខបែបនេះហេីយអ្នកដែលត្រូវខ្ញុំធ្លាប់ខន្តីក៏ប្រហែលជាជិតដល់ពេលហេីយ សូមជំរាបអោយច្បាស់ កុំឃេីញខ្លាក្រាបថាខ្លាសំពះអោយសោះប្រយ័ត្នបកស្បែកក្បាលគ្របមុខ ព្រោះលុយខ្ញុំពិបាករកណាស់កុំសូវប្រេីល្បិចជាងអ្នកសម្តែងកុនពេក។ជំពាក់លុយសងលុយ ជំពាក់អីសងហ្នឹងចាប់ពីថ្ងៃនេះតទៅជាមួយខ្ញុំ បេីដឹងខ្លួនហេីយប្រញ៉ាាប់ប្រញាល់សងលុយតាមកិច្ចសន្យា បេីដល់ថ្ងៃកំណត់ហេីយនៅធ្វេីព្រងេីយទៀតកុំគិតថាខ្ញុំទុកមុខអោយ។ ហេីយអ្នកឯងប្រាកដជារកតែកន្លែងគេរាប់ក៏គ្មានផងព្រោះជាន់ងារជាមនុស្សបោក ពូកែខាងធ្វេីភ្លេី មួយទៀតជំពាក់លុយគេហេីយ បែរដេីរសំអុយឈ្មោះគេទៀត ចាំមេីលបេីធ្វេីខុសពីកិច្ចសន្យាអ្នកឯងនឹងខ្ញុំរៀបរាប់អោយអស់អំពីល្បិចពិសពុលរបស់អ្នកឯងដែលធ្វេីមកលេីខ្ញុំ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here